កីឡា

សំបុត្រសម្រាប់ទស្សនាការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២មានលក់ហើយ

ឥឡូវនេះ អ្នកអាចទិញសំបុត្រសម្រាប់ទស្សនាការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២។ ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដា ទស្សនិកជនរាប់ពាន់នាក់ពីតំបន់ផ្សេងៗ នឹងមកជុំគ្នានៅទីក្រុងភ្នំពេញដើម្បីទស្សនាការប្រកួតយុទ្ធគុនកំពូលរបស់អាស៊ី ដើម្បីដណ្តើមយកជើងឯក។

Catch Asia's Top MMA Fighters! 2nd Championship in Phnom Penh on July 11-13. Kiripost/supplied

Marissa-Carruthers

Marissa Carruthers

&

បោះពុម្ព​នៅថ្ងៃ​:

ច័ន្ទ, ១០ មិថុនា ២០២៤ ០៩:៥៥ - ០៩:៥៥(GMT+7)

អាប់ដេតនៅថ្ងៃ:

អង្គារ, ១១ មិថុនា ២០២៤ ០៤:៤៦ - ០៤:៤៦(GMT+7)

~ ២ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ក្រុមហ៊ុន VIP Sports Co., Ltd., ដែលសហការជាមួយគណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា (NOCC) បានប្រកាសលក់សំបុត្រជាផ្លូវការសម្រាប់ព្រឹត្តិការណ៍នេះនៅលើគេហទំព័រ shop.vipsports.com.kh ដោយមានការបញ្ចុះតម្លៃ ១០ ភាគរយ សម្រាប់ការទិញទុកមុន។

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែកក្កដា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងរួមមានកំពូលអត្ដពលិកកីឡាយុទ្ធគុនចម្រុះនៅអាស៊ីជាង ១៥០ នាក់ មកពីជាង ២០ ប្រទេស និងតំបន់។ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គ្រោងនឹងអញ្ជើញបើកព្រឹត្តិការណ៍នេះ។

សំបុត្រត្រូវបានលក់ជាពីរប្រភេទ៖ កៅអី VIP តម្លៃចាប់ពី ៦០,០០០ រៀល ខណៈដែលកៅអីធម្មតាមានតម្លៃ ២០,០០០ រៀល។ ព្រឹត្តិការណ៍នេះនឹងរួមមានការតុបតែងតាមស្តង់ដាលំដាប់ពិភពលោក បំពាក់ដោយម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារជាច្រើន ដើម្បីធានាបាននូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ទស្សនិកជនគ្រប់គ្នា នេះបើយោងតាមអ្នករៀបចំកម្មវិធី។

«សម្រាប់ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២នៅក្នុងទីក្រុងភ្នំពេញ ជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលគេត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងថា និងមានអ្នកចូលរួមយ៉ាងច្រើនកោះករ។ ការចូលរួមជាមួយពួកយើងសម្រាប់ការប្រកួតជើងឯកក្បាច់គុនចម្រុះអាស៊ីលើកទី ២ ដ៏គួរឱ្យចាប់អារម្មណ៏នៅទីក្រុងភ្នំពេញ ដ៏ច្រើនកោះករ។ ការប្រយុទ្ធដ៏គួរឱ្យរំជើបរំជួល ស្ថិតក្នុងបរិយាការរំភើប ជាមួយនិងអត្តពលិកកំពូលៗ ហើយព្រឹត្តិការណ៍នេះប្រាកដថា នឹងក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រកីឡា និងសម្រាប់អ្នកស្វែងរកការសប្បាយរីករាយដូចគ្នា។» ក្រុមហ៊ុន VIP Sports Co., Ltd. បានបញ្ជាក់ ក្នុងសេចក្តីថ្លែងការណ៍។

ក្រុមហ៊ុន VIP Sports Co., Ltd. គឺជាភ្នាក់ងារសហការធំនៃ NOCC និងក្រុមហ៊ុនលក់សំបុត្រផ្តាច់មុខតែមួយគត់។

រាល់សំបុត្រដែលបានទិញតាមអនឡាញអាចទៅប្តូរបាននៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅចំថ្ងៃនៃព្រឹត្តិការណ៍នេះ។ ទស្សនិកជនត្រូវនាំយកសំបុត្រអេឡិចត្រូនិច ដែលមាន QR កូដដើម្បីទៅស្គែន នៅកន្លែងប្តូរសំបុត្រ។

«រាល់ការទិញសំបុត្ររបស់អស់លោកអ្នកនៅថ្ងៃនេះ គឺជាផ្នែកមួយនៃចូលរួមរីករាយក្នុងការទស្សនាសម្រាប់ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២។ ជាមួយនឹងចំនួនសំបុត្រមានកំណត់ នេះគឺជាឱកាសរបស់អ្នកដើម្បីទស្សនាប្រវត្តិសាស្រ្តយុទ្ធគុនចម្រុះដែលកំពុងកើតឡើង។ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍មិនអាចបំភ្លេចបានដែលនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល» សេចក្តីថ្លែងការណ៍នេះបានបន្ថែម។

ក្រុមហ៊ុន VIP Sports Co., Ltd. ក៏ផ្តល់ឱកាសដល់អ្នកគាំទ្រកីឡាដើម្បីក្លាយជាសមាជិក ហើយប្រើប្រាស់បទពិសោធន៍ លំដាប់វីអាយភី (VIP) ជាច្រើន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា NOCC ព្រឹត្តិការណ៍ក្រៅពីកីឡា និងព្រឹត្តិការណ៍ សហការផ្សេងៗទៀត។

សមាជិកភាពមានចំនួនបីកម្រិត ដោយរួមមាន សំរិទ្ធ ប្រាក់ និង មាស ដោយមានតម្លៃសមាជិកភាពប្រចាំឆ្នាំចាប់ពី ៤០,០០០ រៀល ដល់ ៤០០,០០០ រៀល។ អត្ថប្រយោជន៍រួមមានកៅអី VIP ការបញ្ចុះតម្លៃសំបុត្រ និងកាតចូលតាមច្រកពិសេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ vipsports.com.kh

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម