ធនាគារជាតិកាណាដា បដិសេធការលក់ ធនាគារ ABA
ធនាគារជាតិកាណាដា បានច្រានចោលការលើកឡើងថា ខ្លួនកំពុងចរចាលក់ធនាគារ ABA ក្នុងតម្លៃដែលគេលើកឡើងថាអាចដល់ទៅ $២ពាន់លាន ដោយអះអាងថាខ្លួននៅតែ “គាំទ្រកំណើនរបស់ ABA Bank”


បោះពុម្ពនៅថ្ងៃ:
អង្គារ, ១២ មីនា ២០២៤ ១៦:០១ - ១៦:០១(GMT+7)
អាប់ដេតនៅថ្ងៃ:
ពុធ, ១៣ មីនា ២០២៤ ០៨:៥២ - ០៨:៥២(GMT+7)
~ ២ នាទីអាន
ចែករំលែកទៅ:
៦០
ចែករំលែកទៅ:
ធនាគារជាតិកាណាដាបានបដិសេធរបាយការណ៍ព័ត៌មានថាខ្លួនកំពុងចរចាសម្រាប់ការលក់ធនាគារ ABA ក្នុងតម្លៃ $២ ពាន់លាន។
ក្នុងសេចក្តីប្រកាសមួយ បាននិយាយថា ទោះបីជាវាមិនមែនជាទម្លាប់ធម្មតាក្នុងការឆ្លើយតបទៅនឹង ‘ពាក្យចចាមអារ៉ាម’ ក្នុងទីផ្សារក៏ដោយ វាមានអារម្មណ៍ថាត្រូវការឆ្លើយតបទៅនឹងរបាយការណ៍ព័ត៌មានដែលថាធនាគារជាតិកាណាដាកំពុងនៅក្នុងដំណើរការលក់ ABA។
សេចក្ដីរាយការណ៍ បានបន្ថែមថា ខ្លួនមិនបានជួលទីប្រឹក្សាណាម្នាក់ ទាក់ទងនឹងការចរចាស្នើការលក់ ដែលទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ជាកិច្ចព្រមព្រៀងដែលមានតម្លៃច្រើនជាង ២ ពាន់លានដុល្លារ។
សេចក្តីថ្លែងការណ៍នេះបាននិយាយ “បន្ទាប់ពីការផ្សាយអត្ថបទព័ត៌មាននាព្រឹកនេះ ហើយវាមិនមែនជាទម្លាប់របស់ធនាគារជាតិ ក្នុងការមានមតិយោបល់លើពាក្យចចាមអារ៉ាមទេ បច្ចុប្បន្ន ធនាគារមិនបានចូលរួមក្នុងដំណើរការណាមួយឬការចរចាសម្រាប់ការលក់ធនាគារ ABA ហើយក៏មិនបាន ជួលប្រឹក្សាណាមួយដែរ។”
“ABA គឺជារឿងដ៏ជោគជ័យ ផ្តល់នូវកំណើនខ្លាំង និងប្រាក់ចំណេញលើសលប់សម្រាប់ធនាគារជាតិកាណាដា” បន្តថា សម្រាប់បញ្ចប់ឆ្នាំដែលនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣, ABA បានបង្កើតចំណូលសរុប $726 លានដុល្លារកាណាដា ($៥៣៧ លាន) និងប្រាក់ចំណេញសុទ្ធ $៣៤៣ លានដុល្លារកាណាដា ($២៥៤ លាន)។"
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយ កម្ចី និងប្រាក់បញ្ញើរបស់ ABA បានកើនឡើងដូចគ្នា៤ដង។ វាផ្តល់នូវសេវាកម្មសំខាន់ និងការគាំទ្រដល់អាជីវកម្មធុនតូចនិងមធ្យមក្នុងវិស័យជាច្រើនដែលជាផ្នែកស្នូលនៃសេដ្ឋកិច្ចប្រទេសកម្ពុជា។
“យើងនៅតែមានការពេញចិត្តជាមួយការអនុវត្តន៍ និងកំណត់ត្រាតាមដានដ៏រឹងមាំ ដោយមានក្រុមគ្រប់គ្រងដ៏មានទេពកោសល្យ ការប្រតិបត្តិដ៏រឹងមាំ និងការគ្រប់គ្រងហានិភ័យដ៏ប្រុងប្រយ័ត្ន”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ធនាគារជាតិបន្តគាំទ្រការលូតលាស់របស់ធនាគារ ABA និងការចូលរួមក្នុងការបង្កើតវិស័យធនាគារដែលមាំមួននិងធន់នៅកម្ពុជា ភ្ជាប់ដោយទស្សនវិស័យសេដ្ឋកិច្ចដ៏ទាក់ទាញនិងមូលដ្ឋានរឹងមាំ។”
នៅព្រឹកនេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ពី សក្តានុពលនៃការដកខ្លួនចេញរបស់ធនាគារ ABA ដោយធនាគារជាតិនៃកាណាដា។ ការរាយការណ៍បានបញ្ជាក់ថា ការពិភាក្សាជាមួយទីប្រឹក្សានៅក្នុងដំណាក់កាលដំបូង ចាប់ពីការលក់ធនាគារទាំងស្រុងដោយធនាគារជាតិកាណាដា រហូតដល់ការលក់ភាគហ៊ុនភាគតិច ឬភាគច្រើន។
ធនាគារ ABA មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈទេ។
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។