កីឡា

ក្លិប Man City លើកពាន Premier League ជាលើកទីបួនជាប់ៗគ្នា ក្រោយពីឈ្នះ West Ham ៣-១

ក្លិបបាល់ទាត់ Manchester City បានឈ្នះជើងឯក Premier League ជាលើកទីបួនជាប់ៗគ្នា កាលពីថ្ងៃអាទិត្យ ដោយបានយកឈ្នះក្រុម West Ham ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះ

Manchester City's head coach Pep Guardiola celebrates at the end of the English Premier League soccer match between Manchester City and West Ham United at the Etihad Stadium in Manchester, England, Sunday, May 19, 2024. (AP Photo/Dave Thompson)

Associated Press

&

បោះពុម្ព​នៅថ្ងៃ​:

ច័ន្ទ, ២០ ឧសភា ២០២៤ ០២:០៥ - ០២:០៥(GMT+7)

អាប់ដេតនៅថ្ងៃ:

ច័ន្ទ, ២០ ឧសភា ២០២៤ ០៩:០៨ - ០៩:០៨(GMT+7)

~ ២ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ទីក្រុង MANCHESTER​ ប្រទេសអង់គ្លេស (AP) - City គឺជាក្រុមដំបូងគេដែលគ្រងតំណែងជើងឯកលីគកំពូលរបស់អង់គ្លេសរយៈពេលបួនឆ្នាំជាប់ៗគ្នា បន្ទាប់ពីក្រុមលេខ ២ Arsenal បានយកឈ្នះលើ Everton ២-១ ។

គ្រាប់​បាល់​ពីរ​​គ្រាប់របស់ កីឡាករ Phil Foden ក្នុង​តង់​ទី​មួយ​បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Pep Guardiola ឈាន​ទៅ​ដល់ការលើកពាន​រង្វាន់​ចុង​ក្រោយ​បំផុតរបស់​ខ្លួន។ កីឡាករ Mohammed Kudus បានរកមួយគ្រាប់មកវិញ ដោយការតែតបញ្ចូលទីសម្រាប់ក្រុម West Ham ក៏ប៉ុន្តែ Rodri បានជួយសង្រ្គោះក្រុម Man City ខណៈដែលក្រុមនេះបានក្លាយជាម្ចាស់ជើងឯកលើកទី៦ ក្នុងរដូវកាលទី៧។

គ្រូបង្វឹកលោក Guardiola របស់ក្រុម​ Man City ត្រូវការជ័យជំនះលើក្រុម West Ham នៅកីឡដ្ឋាន Etihad ដោយនាំមុខ២ពិន្ទុដើម្បីឈរលើកំពូលតារាង។ កីឡាករ Foden បានជួយអោយអ្នកគាំទ្រ ម្ចាស់ផ្ទះរីករាយជាមួយការស៊ុតបញ្ចូលទីត្រឹមនាទីទី២។

បន្ទាប់ពីទទួលបានបាល់ពីកីឡាករ Bernardo Silva ខ្សែ​បម្រើ​ Foden បានស៊ុតជើងឆ្វេងចេញពី ក្រៅប្រអប់គ្រោះថ្នាក់ដោយបានទម្លុះសំណាញ់ទីបានសម្រេចនៅក្រោមវិនាទីទី៨០។

បន្ទាប់ពីទទួលបានបាល់ពីកីឡាករ Jeremy Doku កីឡាករ Foden បានបន្ថែមគ្រាប់បាល់ជា លើកទីពីររបស់ខ្លួននៅនាទីទី១៨ ។​ ហើយ Kudus របស់ក្រុម ​West Ham បានបង្កើត ឪកាសឱ្យក្រុមរបស់ខ្លួន ដោយតាមពីក្រោយនៅនាទីទី៤២ជាមួយនឹងការតែតបញ្ចូលទីបានសម្រេច ដែលអាចធ្វើអោយក្រុម Arsenal មានក្តីសង្ឃឹមឡើងវិញ។

ចូលដល់តង់ទី២ អ្នកចាំទី Alphonse Areola​ របស់ក្រុម West Ham មិនអាចសង្គ្រោះបាល់បាន ដែលធ្វើឱ្យក្រុម Man City​ រកគ្រាប់បាល់ជាថ្មីម្តងទៀតដោយកីឡាករ Rodri។

Man City បានបញ្ចប់រដូវកាលរបស់ខ្លួនដោយរកបាន ៩១ពិន្ទុ - ច្រើនជាង Arsenal ២ពិន្ទុ។

ប្រែសម្រួលជាខេមភាសាដោយ ម៉ី​ សេងហួរ

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម