ប្រទេសសមាជិកអាស៊ានរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមលើបញ្ញាសិប្បនិម្មិត (AI) ក្នុងកិច្ចប្រជុំកំពូលនៅក្រុងសៀមរាប
មេដឹកនាំអាស៊ាន និងអ្នកពាក់ព័ន្ធទាំងអស់បានពិភាក្សាគ្នាអំពីបញ្ហាសង្គមដែលការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បង្កឡើង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិក គឺជាគន្លឹះក្នុងការដោះស្រាយក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី២០ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្រុងសៀមរាប។


បោះពុម្ពនៅថ្ងៃ:
ពុធ, ៥ មិថុនា ២០២៤ ០១:៣០ - ០១:៣០(GMT+7)
អាប់ដេតនៅថ្ងៃ:
សុក្រ, ៧ មិថុនា ២០២៤ ០៨:០៥ - ០៨:០៥(GMT+7)
~ ២ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ប្រែសម្រួលជាខេមភាសាដោយ នួន ស្រីល័ក្ខ
ប្រទេសកម្ពុជាបានរៀបចំកិច្ចពិភាក្សាមួយអំពីបញ្ហាប្រឈមក្នុងសង្គមដែលបង្កឡើងដោយ Artificial Intelligence (AI) ឬបញ្ញាសិប្បនិម្មិត និងការតស៊ូមតិសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៃសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយមានការពិចារណាយ៉ាងយកចិត្តទុកដាក់លើអន្តរកម្មរបស់កុមារជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី២០ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្រុងសៀមរាប នាថ្ងៃទី៣ ខែមិថុនា ជាយុទ្ធសាស្ត្រជំរុញសមាហរណកម្មបញ្ញាសិប្បនិម្មិត(AI) ដែលចូលរួមពីប្រទេសសមាជិកអាស៊ាន ដើម្បីលើកមកពិភាក្សាក្នុងគោលបំណង សម្របសម្រួលកិច្ចសន្ទនាលើការអភិវឌ្ឍន៍គោលនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។
លើសពីនេះទៀត គោលបំណងក្នុងការទទួលយកបញ្ញាសិប្បនិម្មិតគឺផ្តោតលើសុខុមាលភាពរបស់ប្រជាជន ដោយផ្តល់អត្ថប្រយោជន៍ដល់សមាជិករដ្ឋទាំងអស់ ខណៈពេលដែលការកាត់បន្ថយហានិភ័យដែលកើតមានទាក់ទងនិងការវិវឌ្ឍន៍ របស់បញ្ញាសិប្បនិម្មិត(AI)។
លោក ហ៊ុល ស៊ីងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ការជំរុញការបង្កើតថ្មី ពិតជាទទួលបានអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចសម្រាប់ប្រទេសសមាជិកអាស៊ាន ដែលទាមទារឱ្យមានការវិនិយោគយ៉ាងសកម្មក្នុងការស្រាវជ្រាវបញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អាស៊ាន។
លោកបានបន្ថែមថា កិច្ចការទាំងនេះអាចសម្រេចបានដោយការសហការក្នុងភាពជាដៃគូ និងការទទួលយកការអនុវត្តបែបវិទ្យាសាស្ត្រដោយបើកចំហ ដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការចែករំលែកនៃការរករបបគំហើញថ្មី។
លោកបានរំលឹកថា «យើងមានការយល់ស្របលើអត្តប្រយោជន៍នៃការអភិវឌ្ឍន៍ប្រកបដោយទំនួលខុសត្រូវលើបញ្ញាសិប្បនិម្មិត ដោយបង្កើតក្របខ័ណ្ឌក្រមសីលធម៌ ដើម្បីជាសុក្រិតភាព ទិន្នន័យឯកជន និងភាពយុត្តិធម៌ក្នុងការដោះស្រាយក្នុងបញ្ញាសិប្បនិម្មិត និងការវិនិយោគលើគំនិតផ្តួចផ្តើមបង្កើតសមត្ថភាពផងដែរ»។
លើសពីនេះ លោកបាននិយាយថា បញ្ញាសិប្បនិម្មិតអាចត្រូវបានអនុវត្តដើម្បីបង្កើនការច្នៃប្រឌិត កំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គមនៅទូទាំងតំបន់ ដោយអនុវត្តតាមវិធីសាស្រ្តផ្តោតលើកត្តាមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការ និងធានាឱ្យមានការអភិវឌ្ឍន៍ប្រកបដោយក្រមសីលធម៌។
គាត់បាននិយាយថា «ខ្ញុំជំរុញឱ្យអ្នកគ្រប់គ្នារក្សាការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរួមគ្នានៃអនាគតរបស់បញ្ញាសិប្បនិម្មិត ដោយភាពទំនួលខុសត្រូវ» ។ «តាមរយៈការធ្វើការរួមគ្នា ប្រទេសសមាជិកអាស៊ានអាចប្រើប្រាស់អំណាចផ្លាស់ប្តូរបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតកន្លែងដែលមានសមភាព និងនិរន្តរភាពយ៉ាងទូលំទូលាយ»។
លោក Satvinder Singh អគ្គលេខាធិការរងអាស៊ាន បានបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៤១៨លាននាក់ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកសុះសាយដោយសារបញ្ញាសិប្បនិម្មិត ដែលបង្ហាញពីសារៈសំខាន់សម្រាប់អនាគត និងនិរន្តរភាព។
លោកបានបន្ថែមថា កាលពីឆ្នាំមុន មេដឹកនាំមកពីប្រទេសសមាជិកអាស៊ានបានផ្តួចផ្តើមគំនិតបង្កើតកិច្ចព្រមព្រៀងឌីជីថលក្នុងតំបន់ដំបូងគេរបស់ពិភពលោក និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ។
លោកបានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងនេះមានសារៈសំខាន់សម្រាប់វឌ្ឍនភាពរបស់អាស៊ាន ដោយសារវាទាក់ទងនឹង បច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិត និងស្វែងរកការបង្កើតដំណើរការក្នុងតំបន់សម្រាប់កិច្ចប្រតិបត្តិការសហការលើ បទប្បញ្ញត្តិដើម្បីលើកកម្ពស់តម្លាភាព និងទំនួលខុសត្រូវ»។
លោកបានបន្ថែមថា អង្គការយូណេស្កូបានទទួលស្គាល់ប្រទេសកម្ពុជាថាជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗ ដែលទទួលយកបច្ចេកវិទ្យាឌីជីថលលឿនបំផុតរបស់ពិភពលោក។
នៅខែកុម្ភៈ ឆ្នាំ២០២៤ ប្រទេសសមាជិក អាស៊ានបានធ្វើការលើអភិបាលកិច្ច និងក្រមសីលធម៌របស់បញ្ញាសិប្បនិម្មិត ស្តីពីការណែនាំលើអភិបាលកិច្ច និងក្រមសីលធម៌របស់បញ្ញាសិប្បនិម្មិត បន្ទាប់ពីបានបើកដាក់អោយដំណើរការ។
Thomas Parks អនុប្រធានផ្នែកភាពជាដៃគូយុទ្ធសាស្ត្រនៃមូលនិធិអាស៊ី បានជំរុញឱ្យអាស៊ានដឹកនាំក្នុងការអនុម័តបញ្ញាសិប្បនិម្មិត ដោយផ្តល់អត្ថប្រយោជន៍ ក៏ដូចជាបំរាមទៅហានិភ័យដែលអាចកើតមានឡើងសម្រាប់ការស្រាវជ្រាវ និងផលិតភាព។
លោកបានទទួលស្គាល់ពីការលំបាកដែលអាស៊ានបានជួបប្រទះ ដូចជាកុំព្យូទ័រទំនើបៗមានចំនួនតិច និងការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍មានអត្រាទាបជាងមុន ប៉ុន្តែលោកក៏បានសរសើរពីគុណសម្បត្តិតាមតំបន់ ដែលទាក់ទងទៅនិងចំនួនយុវវ័យ និងប្រជាជន។
ទន្ទឹមនឹងនេះ លោក Jeff Hancock, Harry និង Norman Chandler សាស្ត្រាចារ្យផ្នែកទំនាក់ទំនង និងជានាយកស្ថាបនិកនៃមន្ទីរពិសោធន៍ប្រព័ន្ធផ្សព្វផ្សាយសង្គម Stanford បាននិយាយថាបញ្ញាសិប្បនិម្មិត គឺជាបាតុភូតបច្ចេកវិទ្យា និងសង្គម។
លោកបានបន្តថា៖ «គោលនយោបាយសាធារណៈគឺពិតជាចាំបាច់ដើម្បីប្រាកដថាបញ្ញាសិប្បនិម្មិតបម្រើផលប្រយោជន៍របស់អ្នករាល់គ្នា»។
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។