បច្ចេកវិទ្យាកំពុងរីកចម្រើន

រដ្ឋកាលីហ្វ័រញ៉ាធ្វើការពិចារណាលើបទប្បញ្ញត្តិសុវត្ថិភាពជាពិសេសសម្រាប់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត ប៉ុន្តែប្រឈមនឹងការប្រឆាំងពីក្រុមហ៊ុនបច្ចេកវិទ្យា

សមាជិកសភារដ្ឋកាលីហ្វ័រញ៉ាកំពុងធ្វើការពិចារណាលើច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនបញ្ញាសិប្បនិមិត្តសាកល្បងប្រព័ន្ធរបស់ពួកគេ និងបន្ថែមវិធានការសុវត្ថិភាព ដូច្នេះពួកគេមិនអាចមានសក្តានុពលក្នុងការបំផ្លាញបណ្តាញអគ្គិសនីរបស់រដ្ឋ ឬជួយបង្កើតអាវុធគីមី — ដែលអ្នក​ជំនាញ​និយាយ​ថា វាជាព្រឹត្តការណ៍ដែលអាច​នឹង​​កើតឡើង​នៅ​ពេល​អនាគត ដោយសារ​តែបច្ចេកវិទ្យា​នេះវិវត្ត​ក្នុង​ល្បឿនយ៉ាង​លឿន។

FILE - Alphabet CEO Sundar Pichai speaks at a Google I/O event in Mountain View, Calif., May 14, 2024. FILE - Alphabet CEO Sundar Pichai speaks at a Google I/O event in Mountain View, Calif., May 14, 2024. (AP Photo/Jeff Chiu, File)

Associated Press

&

បោះពុម្ព​នៅថ្ងៃ​:

អង្គារ, ២ កក្កដា ២០២៤ ០៧:០៥ - ០៧:០៥(GMT+7)

អាប់ដេតនៅថ្ងៃ:

អង្គារ, ២ កក្កដា ២០២៤ ០៧:២២ - ០៧:២២(GMT+7)

~ ២ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ដោយ TRÂN NGUYỄN Associated Press

SACRAMENTO រដ្ឋកាលីហ្វ័រញ៉ា (AP) - សមាជិកសភាគ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារលើសេចក្តីព្រាងច្បាប់ដំបូងគេក្នុងវិស័យនេះ ដែលមានបំណងកាត់បន្ថយហានិភ័យដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។ ការនេះត្រូវបានជំទាស់យ៉ាងខ្លាំងដោយក្រុមហ៊ុនបច្ចេកវិទ្យា រួមទាំងក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ហើយនិង Google ។ ពួកគេនិយាយថា បទប្បញ្ញត្តិនោះផ្តោតលើអ្នកអភិវឌ្ឍន៍ ហើយជំនួសមកវិញគួរតែផ្តោតលើអ្នកដែលប្រើប្រាស់ និងកេងប្រវ័ញ្ចប្រព័ន្ធបញ្ញាសិប្បនិម្មិតដើម្បីបង្កគ្រោះថ្នាក់។

ព្រឹទ្ធសភារដ្ឋខាងប្រជាធិបតេយ្យ លោក Scott Wiener ដែលជាអ្នកពង្រាងច្បាប់នេះ បាននិយាយថា សំណើនេះនឹងផ្តល់នូវស្តង់ដារសុវត្ថិភាពសមហេតុផល ដោយការពារ «គ្រោះថ្នាក់មហន្តរាយ» ពីគំរូ បញ្ញាសិប្បនិម្មិត ដ៏មានឥទ្ធិពលខ្លាំង ដែលអាចត្រូវបានបង្កើតឡើងនាពេលអនាគត។ តម្រូវការនឹងអនុវត្តចំពោះតែប្រព័ន្ធដែលចំណាយច្រើនជាង ១០០ លានដុល្លារក្នុងថាមពលកុំព្យូទ័រដើម្បីបណ្តុះបណ្តាល (បញ្ញាសិប្បនិម្មិត)។ នាពេលបច្ចុប្បន្ននេះ មិនមានម៉ូដែលបញ្ញាសិប្បនិម្មិតបានឈានដល់កម្រិតនោះទេគិតត្រឹមខែកក្កដា។

លោក Wiener បាននិយាយនៅក្នុងសវនាការសភានាពេលថ្មីៗនេះថា «ពង្រាងច្បាប់នេះគឺមិនមែនសំដៅលើម៉ូដែលបញ្ញាសិប្បនិម្មិត តូចជាងនេះទេ»។ «ពង្រាងច្បាប់នេះគឺសំដៅលើម៉ូដែលដ៏ធំ និងខ្លាំងដែលមិនគួរឱ្យជឿ ដែលតាមដែលយើងដឹងគឺមិនមានសព្វថ្ងៃនេះទេ ប៉ុន្តែនឹងមានក្នុងពេលដ៏ខ្លីខាងមុខនេះ»។

អភិបាលរដ្ឋខាងប្រជាធិបតេយ្យ លោក Gavin Newsom បានហៅកាលីហ្វ័រញ៉ាថា ជារដ្ឋអនុម័ត និងនិយតករ បញ្ញាសិប្បនិម្មិត ដំបូងគេ ដោយនិយាយថា រដ្ឋអាចនឹងដាក់ពង្រាយឧបករណ៍បញ្ញាសិប្បនិម្មិតជំនាន់ថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយការកកស្ទះផ្លូវល្បឿនលឿន ធ្វើឱ្យផ្លូវមានសុវត្ថិភាព និងផ្តល់ការណែនាំអំពីពន្ធ។ ទន្ទឹមនឹងនេះ រដ្ឋបាលរបស់គាត់កំពុងពិចារណាលើច្បាប់ថ្មីប្រឆាំងនឹងការរើសអើងបញ្ញាសិប្បនិម្មិត ក្នុងការអនុវត្តការជ្រើសរើសបុគ្គលិក ចូលបម្រើការងារ។ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ច្បាប់​នេះ​ទេ ប៉ុន្តែ​បាន​ព្រមាន​ថា ​ការ​គ្រប់គ្រង​លើស​ចំណុះ​អាច​ធ្វើ​ឲ្យ​រដ្ឋ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។

សំណើនេះ ដែលបានទទួលការគាំទ្រដោយអ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតល្បីៗមួយចំនួន ក៏នឹងបង្កើតទីភ្នាក់ងាររដ្ឋថ្មីមួយ ដើម្បីត្រួតពិនិត្យអ្នកអភិវឌ្ឍន៍ និងផ្តល់នូវការអនុវត្តល្អបំផុត។ អគ្គមេធាវីរបស់រដ្ឋក៏នឹងអាចបន្តសកម្មភាព ផ្លូវច្បាប់ក្នុងករណីមានការរំលោភបំពាន។

សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើនបានអះអាងថា តម្រូវការនឹងបង្អាក់ក្រុមហ៊ុនពីការអភិវឌ្ឍន៍ប្រព័ន្ធ បញ្ញាសិប្បនិម្មិតធំៗ ឬបន្តទុកបច្ចេកវិទ្យារបស់ពួកគេដោយបើកចំហ។

«សេចក្តីព្រៀងច្បាប់នេះនឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី បញ្ញាសិប្បនិម្មិតកាន់តែមានសុវត្ថិភាពតិចជាងមុន បង្កគ្រោះថ្នាក់ដល់ ម៉ូដែលកូដបើកចំហដែលត្រូវបានពឹងផ្អែកដោយអាជីវកម្មទើបចាប់ផ្តើម និងអាជីវកម្មខ្នាតតូច ដែលផ្អែកលើស្តង់ដារដែលមិនមាន និងណែនាំការបែងចែកបទប្បញ្ញត្តិ» លោក Rob Sherman អនុប្រធាន Meta និងជាអនុប្រធានមន្ត្រីឯកជនភាព សរសេរ​ក្នុង​លិខិត​ផ្ញើ​ទៅ​សមាជិក​សភា។

សភាពាណិជ្ជកម្មរបស់រដ្ឋបាននិយាយថា សំណើនេះក៏អាចជំរុញឲ្យក្រុមហ៊ុនចេញពីរដ្ឋដើម្បីជៀសវាងបទប្បញ្ញត្តិ។

អ្នកជំទាស់នឹងសេចក្តីព្រៀងច្បាប់នេះចង់ឲ្យមានការរង់ចាំការណែនាំបន្ថែមពីរដ្ឋាភិបាលសហព័ន្ធ។ អ្នកគាំទ្រនៃច្បាប់នេះបាននិយាយថា រដ្ឋកាលីហ្វ័រញ៉ាមិនអាចរង់ចាំបានទេ ដោយលើកឡើងពីមេរៀនដ៏លំបាកដែលពួកគេបានរៀន ដែលមិនបានធ្វើសកម្មភាពឲ្យទាន់ពេលវេលាដើម្បីគ្រប់គ្រងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។

កាលពីថ្ងៃអង្គារ សមាជិកសភារដ្ឋក៏កំពុងពិចារណាផងដែរនូវវិធានការដ៏ធំមួយផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងផ្នែកស្វ័យប្រវត្តិកម្ម នៅពេលដែលក្រុមហ៊ុននានាប្រើប្រាស់ម៉ូដែលបញ្ញាសិប្បនិម្មិត ដើម្បីពិនិត្យមើលប្រវត្តិរូបការងារ និងពាក្យស្នើសុំជួលទីកន្លែងស្នាក់នៅ។

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម