ភ្ញៀវទេសចរបរទេសជិត ៤៧២,៣០០ នាក់មកទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤
ចំនួនភ្ញៀវទេសចរបរទេសមកទស្សនារមណីយដ្ឋានអង្គរបង្ហាញថា ខេត្តសៀមរាបកំពុងស្ទុះងើបឡើងវិញពីជំងឺរាតត្បាតជាបណ្តើរៗ ជាមួយនឹងការកើនឡើង៣៧ ភាគរយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤


បោះពុម្ពនៅថ្ងៃ:
អង្គារ, ៤ មិថុនា ២០២៤ ០០:០៥ - ០០:០៥(GMT+7)
អាប់ដេតនៅថ្ងៃ:
អង្គារ, ៤ មិថុនា ២០២៤ ០៩:៣០ - ០៩:៣០(GMT+7)
~ ១ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ប្រែសម្រួលជាខេមរភាសាដោយ សេង ម៉េងហេង
ភ្ញៀវទេសចរបរទេសជិត ៥១.០០០ នាក់ បានទៅទស្សនារមណីយដ្ឋានអង្គរក្នុងខែឧសភា ដោយកើនឡើង ១១ ភាគរយ ប្រៀបធៀបទៅនឹងខែឧសភា ឆ្នាំ ២០២៣ ជាមួយនឹងប្រាក់ចំណូលពីសំបុត្រកើនឡើង ១២.៥ ភាគរយដល់ ២.២៨ លានដុល្លារ។
យោងតាមតួលេខរបស់ គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនារមណីយដ្ឋានមានចំនួនជិត ៤៧២,៣០០ នាក់។
នេះបង្ហាញពីការកើនឡើង ៣៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ប្រាក់ចំណូលពីការលក់សំបុត្រសម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៤ ឈានដល់ ២២.២ លានដុល្លារ កើនឡើង ៣៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។
តួលេខបង្ហាញថា វិស័យទេសចរណ៍របស់កម្ពុជាកំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។ បន្ថែមពីលើនេះ ប្រាក់ចំណូលសរុបបានមកពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកេរ្តិ៍សម្រាប់រយៈពេលប្រាំខែដំបូងក្នុងឆ្នាំ ២០២៤ មានចំនួន ១៥១,៩០៥ ដុល្លារសម្រាប់ភ្ញៀវចំនួន ១០,១២៧ នាក់។
ប្រាក់ចំណូលពីការលក់សំបុត្រទូកក្នុងខែឧសភា ឆ្នាំ ២០២៤ មានចំនួន ៣៨,៧៤៦ ដុល្លារ ហើយរយៈពេលប្រាំខែសរុបទទួលបានប្រាក់ចំណូលចំនួន ៤០០,៣០២ ដុល្លារ។
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។