ទេសចរណ៍

អត្រាកំណើនភ្ញៀវទេសចរចិន មកទស្សនាប្រាសាទអង្គរវត្តមានការកើនឡើងបន្ទាប់ពីការរីករាលដាលនៃជំងឺកូវិដ

របាយការណ៍ស្រាវជ្រាវដោយក្រុមហ៊ុន Fitch Solutions Group ព្យាករណ៍ថាកំណើនសេដ្ឋកិច្ចនិងកើនក្នុងអត្រា ៥.៩ ភាគរយ នៅឆ្នាំនេះ ដោយមានការគាំទ្រ និងជ្រោមជ្រែងយ៉ាងខ្លាំងពីវិស័យទេសចរណ៍ សង្វាក់ផលិតកម្ម និងវិស័យកសិកម្ម តាមពីក្រោយយ៉ាងកកិត។ ការ​បើកសម្ភោធដាក់ឲ្យប្រើប្រាស់​ព្រលាន​យន្តហោះ​អង្គរ​ថ្មី និង​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ចិន​ទស្សនា​ប្រាសាទ​អង្គរវត្ត ដែល​ឆ្លុះ​បញ្ចាំង​ពី​កំណើន​វិជ្ជមាន​សម្រាប់​វិស័យ​នេះផងដែរ។

An Asian tourist visited Angkor Wat. Kiripost/Siv Channa

Sangeetha Amarthalingam

Sangeetha Amarthalingam

&

បោះពុម្ព​នៅថ្ងៃ​:

អង្គារ, ១១ មិថុនា ២០២៤ ០៧:៥៧ - ០៧:៥៧(GMT+7)

អាប់ដេតនៅថ្ងៃ:

សុក្រ, ១៤ មិថុនា ២០២៤ ០៤:១៨ - ០៤:១៨(GMT+7)

~ ២ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ប្រែសម្រួលជាខេមរភាសាដោយ នួន ស្រីល័ក្ខ

អតិបរិមាណនៃកំណើនសេដ្ឋកិច្ចដែលបានព្យាករណ៍ដោយក្រុមហ៊ុន Fitch Solutions Group Ltd សម្រាប់ប្រទេសកម្ពុជាក្នុងអត្រា ៥.៩ ភាគរយសម្រាប់ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថានឹងដំណើរការលើសពីការព្យាករណ៍របស់ទីផ្សារចំនួន ៥.៥ ភាគរយ ដែលកំពុងរីកចម្រើនក្នុងឆ្នាំ២០២៤ ដោយសារការស្ទុះងើបឡើងវិញនៃសកម្មភាពវិស័យទេសចរណ៍ និងសង្វាក់ផលិតកម្ម។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ BMI Country Risk and Industry Research បានព្រមានថា ការធ្លាក់ចុះនៃតម្រូវការសកល និងភាពទន់ខ្សោយនៅក្នុងសេដ្ឋកិច្ចចិនអាចបណ្តាលឱ្យមានកំណើនទាបជាងការរំពឹងទុក។

ការរាយការណ៍កាលពីថ្ងៃចន្ទបាននិយាយថា «ទីផ្សារក្នុងស្រុក មានការកើនឡើងជាបន្តបន្ទាប់នៃឥណទានមិនដំណើរការ ដែលបង្កហានិភ័យដល់ស្ថិរភាពគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងកាត់បន្ថយសន្ទុះងើបឡើងវិញណាមួយ ក្នុងតម្រូវការទីផ្សារលំនៅដ្ឋានដែលកំពុងមាន»។

វិស័យទេសចរណ៍ដែលមានចំនួន ១២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) មុនពេលជំងឺរាតត្បាតបានកត់ត្រា លំហូរចូលនៃភ្ញៀវទេសចរណ៍ចំនួន ៥៩៤,០០០ ក្នុងខែមីនាឆ្នាំ២០២៤ ដែល «ឈានដល់ ៩៣.៨ ភាគរយនៃលំហូរចូលភ្ញៀវទេសចរក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩»។

ខណៈដែលចំណែកដ៏ធំបំផុតនៃភ្ញៀវទេសចរគឺមកពីប្រទេសថៃ ក្នុងខែមីនា ហើយមានតែ ២៩.៧ ភាគរយប៉ុណ្ណោះពីប្រទេសចិន ដែលជាប្រភពទីផ្សារដ៏សំខាន់របស់កម្ពុជាមុនពេលជំងឺរាតត្បាត។ របាយការណ៍ BMI បានលើកឡើងអំពី "សញ្ញាវិជ្ជមាន" ដែលជាកំណើនភ្ញៀវទេសចរចិនទៅប្រាសាទអង្គរវត្ត។

ដោយបានហៅថាជា “សញ្ញាវិជ្ជមាន” ការ​បើកសម្ភោធដាក់ឲ្យប្រើប្រាស់​ព្រលាន​យន្តហោះ​អង្គរ​នាពេលថ្មីៗនេះ កំពុងជំរុញសកម្មភាពទេសចរណ៍ ដែលបង្ហាញពីកំណើននៃការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត កើនឡើង ៩៥.៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៥៨.៧ ភាគរយដែលធៀបទៅកម្រិតក្នុងឆ្នាំ២០១៩។

របាយកាណ៍ BMI បាននិយាយថា រដ្ឋាភិបាលមាកការរំពឹងថានឹងមានភាពប្រសើរឡើងនៃអត្រាកំណើនភ្ញៀវទេសចរចិន ជាមួយនឹងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ ដែលដើរតួនាទីជាវេទិកាដើម្បីទាក់ទាញ និងការស្ដារឡើងវិញ នូវអត្រាកំណើនមុនការរាតត្បាតនៅឆ្នាំ២០២៥ ។

នៅក្នុងការលំហូរនៃសង្វាក់ផលិតកម្ម របាយកាណ៍ ដដែល បានលើកឡើងពីតួលេខរបស់ធនាគារពិភពលោក ដែលការនាំចេញទំនិញបានកើនឡើង ១៧.២ភាគរយ ដល់ ៦.៣ពាន់លានដុល្លារក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ធៀបនឹងឆ្នាំមុន ដែលតំរូវការភាគច្រើនជាសម្លៀកបំពាក់ សម្ភារៈសម្រាប់ធ្វើដំណើរ និងស្បែកជើង ។

ទីផ្សារសហរដ្ឋអាមេរិកមានបំណងចង់ជំរុញការនាំចេញរបស់ប្រទេសកម្ពុជាដែលមានចំនួនប្រហែល ៣១.៧ភាគរយនៃការនាំចេញក្រៅប្រទេសសរុបនៅក្នុងត្រីមាសទីមួយ។ ក្រុមហ៊ុន បាននិយាយថានេះ ទាំងនេះក៏ជាកត្តាជួយជំរុញលក្ខខណ្ឌទីផ្សារការងារក្នុងស្រុកផងដែរ។

សង្វាក់ផលិតកម្មតំណាងឱ្យ ៥០ភាគរយ នៃការងារឧស្សាហកម្មដែលកើនឡើងពី ៥ភាគរយ ដល់ ១.១ លាននៅក្នុងខែមីនាឆ្នាំនេះធៀបនឹងឆ្នាំមុន "ក្នុងចំណោម ៨៣.៣ភាគរយ" ជាកម្មសិទ្ធិរបស់វិស័យកាត់ដេរ​(GTF) ។

ទន្ទឹមនឹងនេះ ការនាំចេញទំនិញកសិកម្មបានកើនឡើង ២៨.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ១.១ពាន់លានដុល្លារក្នុងត្រីមាសទីមួយឆ្នាំនេះ ដែលស្មើនឹង ១៧.៤ភាគរយនៃការនាំចេញ។ ទាំងនេះ​បាន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​ពីរ​បន្ទាប់​ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ២ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន បាននិយាយថាវិស័យកសិកម្ម «បន្តរក្សាជំហរបានយ៉ាងល្អ» ចំពេលដែលមានការគាំទ្រពីរាជរដ្ឋាភិបាល ប៉ុន្តែការស្ទង់មតិមួយបានបង្ហាញថា ៩៤ភាគរយនៃចំនួន ២លានគ្រួសារដែលកាន់កាប់ដំណាំកសិកម្មដែលបង្ហាញពីវឌ្ឍនភាព "នាទី" លើផលិតកម្មបសុសត្វដែលមានតម្លៃបន្ថែមខ្ពស់។

របាយកាណ៍ BMI Country Risk and Industry Research បាននិយាយថា «កំណើនសេដ្ឋកិច្ចគឺស្ថិតនៅក្នុងការគ្រោងទុករបស់អ្នកបង្កើតគោលនយោបាយ និងការអនុវត្តគោលយុទ្ធសាស្រ្តនយោបាយ ដើម្បីធ្វើប្រជាជនប្រកបជីវភាពសមប្រកបលើ កសិកម្មពាណិជ្ជកម្ម និងអាចបង្កើនប្រាក់ចំណូលតាមរយៈផលិតផលបន្ថែម» ។

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម