សាលាក្រុងតូក្យូកំពុងអភិវឌ្ឍកម្មវិធីស្វែងរកគូដើម្បីលើកកម្ពស់អាពាហ៍ពិពាហ៍និងការបង្កើតកូន
មានឈ្មោះថា "Tokyo Futari Story" ដែលជាគម្រោងថ្មីរបស់សាលាក្រុងនេះ គឺជាកិច្ចខិតខំមួយដើម្បីបង្កើតគូស្វាមីភរិយា ដែលជប៉ុនហៅថា "futari" ក្នុងប្រទេសមួយដែលកំពុងក្លាយទៅជារឿងធម្មតាជា "hitori" ឬភាពនៅលីវ។

បោះពុម្ពនៅថ្ងៃ:
ព្រហស្បតិ៍, ៦ មិថុនា ២០២៤ ០៨:៥៨ - ០៨:៥៨(GMT+7)
អាប់ដេតនៅថ្ងៃ:
សុក្រ, ៧ មិថុនា ២០២៤ ០២:៥៤ - ០២:៥៤(GMT+7)
~ ២ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ដោយ យូរី កាហ្គេយ៉ាម៉ា Associated Press
តូក្យូ (AP) — ខណៈពេលដែលវិបសាយដែលផ្តល់នូវការប្រឹក្សានិងព័ត៌មានទូទៅសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍នៅលើអនឡាញ កម្មវិធីស្វែងរកដៃគូក៏កំពុងត្រូវបានអភិវឌ្ឍ។ សាលាក្រុងគ្រោងនឹងផ្តល់បញ្ចេញកម្មវិធីនេះនៅចុងឆ្នាំនេះ ដែលអាចចូលប្រើតាមទូរស័ព្ទឬតាមវិបសាយ អ្នកនាំពាក្យសាលាក្រុងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
ព័ត៌មានលម្អិតនៅមិនទាន់បានកំណត់នៅឡើយ។
សាលាក្រុងបានបដិសេធក្នុងការអធិប្បាយលើរបាយការណ៍ពីសារព័ត៌មានដែលថា កម្មវិធីនឹងតម្រូវឲ្យមានការបញ្ជាក់អត្តសញ្ញាណ ដូចជាប័ណ្ណបើកបរ កំណត់ត្រាទូទាត់ពន្ធរបស់ដើម្បីបញ្ជាក់ប្រាក់ចំណូល និងទម្រង់ដែលបានចុះហត្ថលេខា ដែលនិយាយថា អ្នកត្រៀមខ្លួនជាស្រេចដើម្បីរៀបការ។
អាពាហ៍ពិពាហ៍កំពុងធ្លាក់ចុះនៅក្នុងប្រទេសជប៉ុន ខណៈពេលដែលអត្រាកំណើតបានធ្លាក់ចុះដល់កម្រិតទាបបំផុត នេះបើតាមទិន្នន័យក្រសួងសុខាភិបាលកាលពីថ្ងៃពុធ។ ឆ្នាំមុនមាន អាពាហ៍ពិពាហ៍ចំនួន ៤៧៤,៧១៧ ដែលតិចជាង ៥០៤,៩៣០ ក្នុងឆ្នាំ ២០២២ ខណៈការបង្កើតកូនសរុបមានចំនួន ៧២៧,២៧៧ ដែលតិចជាង ៧៧០,៧៥៩។
របាយការណ៍ក៏បាននិយាយថា កម្មវិធីនេះអាចសួរអំពីកម្ពស់ មុខរបរ និងការអប់រំរបស់អ្នក ប៉ុន្តែមន្រ្តីបានបដិសេធថា អ្វីមិនទាន់ត្រូវបានសម្រេចចិត្ត។
នៅថ្នាក់ជាតិ រដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម យ៉ាងធ្ងន់ធ្ងរ ដោយសន្យានឹងផ្តល់ប្រាក់សម្រាប់គ្រួសារដែលមានកូន និងគាំទ្រកន្លែងថែទាំកុមារ។ ហើយក៏មានការបន្ធូរគោលនយោបាយចំពោះការចូលមកនៃពលករបរទេសទៀតផង ដើម្បីលើកទឹកចិត្តការចូលមកធ្វើការរបស់ពលករបរទេស។
នៅក្នុងយុគសម័យដែលគេហៅថា "baby boom" (កំណើនទារក) នៅសម័យឆ្នាំ ១៩៧០ ប្រទេសជប៉ុនបានកត់ត្រា ចំនួនកំណើតទារកលើសពី២លាននាក់ក្នុងមួយឆ្នាំៗ។ ដូចជាមុនុស្សវ័យក្មេងជាច្រើននៅជុំវិញពិភពលោក បច្ចុប្បន្ន ជនជាតិជប៉ុនតិចនាក់ណាស់កំពុងចាប់អារម្មណ៍លើការរៀបការតាមរបៀបចាស់ពីមុន ឬការបង្កើតកូន។
មានការព្រួយបារម្ភថា បទដ្ឋានការងាររបស់ជប៉ុននាំឱ្យមានម៉ោងការងារយ៉ាងយូរ និងគ្មានពេលជួបមនុស្សក្រៅពីកន្លែង ការងារ។ អ្នកខ្លះនិយាយថា ការចិញ្ចឹមកូនគឺត្រូវចំណាយលុយច្រើន។
សាលាក្រុងតូក្យូក៏កំពុងឧបត្ថម្ភព្រឹត្តិការណ៍ដែលអ្នកនៅលីវអាចជួបគ្នា គូស្វាមីភរិយាអាចទទួលបានការប្រឹក្សាពីអាពាហ៍ពិពាហ៍ និងកន្លែងដែលអ្នកមានស្នេហាអាចមានរឿងរ៉ាវនៃការជួបគ្នាលើកដំបូងបានបម្លែងទៅជាគំនូរជីវចល ឬបទចម្រៀង។
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។