អាជ្ញាធរពិចារណាលើកិច្ចគាំពារសង្គមសម្រាប់អ្នកទោសមានផ្ទៃពោះ និងម្តាយវ័យក្មេង
អាជ្ញាធរកំពុងដាក់សំណើផ្តល់កិច្ចគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងម្តាយដែលមានកូនអាយុក្រោមពីរឆ្នាំ ដែលជាប់ពន្ធនាគារ តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី។


បោះពុម្ពនៅថ្ងៃ:
ព្រហស្បតិ៍, ៤ កក្កដា ២០២៤ ១១:៥៩ - ១១:៥៩(GMT+7)
អាប់ដេតនៅថ្ងៃ:
សុក្រ, ៥ កក្កដា ២០២៤ ០៦:៤៨ - ០៦:៤៨(GMT+7)
~ ២ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ប្រែសម្រួលជាខេមរភាសាដោយ ចុង ស៊ីវភីង
អាជ្ញាធរបានសន្យាផ្តល់សេវាគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងម្តាយដែលមានកូនក្រោមអាយុពីរឆ្នាំក្នុងពន្ធនាគារ តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ( MoSVY) ប្តេជ្ញាសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសិក្សា និងរៀបចំផែនការអនុវត្តតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងគាំទ្រស្ត្រីមានផ្ទៃពោះនៅក្នុងពន្ធនាគារ ដោយផ្តល់ការការពារសង្គម ក្រោមកម្មវិធីផ្ទេរប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុពីរឆ្នាំ។ លោកក៏ស្នើឲ្យក្រសួងពាក់ព័ន្ធសហការគ្នាអនុវត្តផែនការនេះ។
លោកបានមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែកក្កដាថា៖ «យើងគិតថា ចំនួនដែលបានគណនាមិនច្រើនលើសលប់ទេ ដូច្នេះសូមពិចារណាពីអត្ថប្រយោជន៍នៃការផ្តល់ជំនួយដល់ស្ត្រីមានផ្ទៃពោះក្នុងពន្ធនាគារ ជាមួយនឹងកម្មវិធីផ្ទេរប្រាក់ដូចអ្នកដទៃ»។
«យើងត្រូវតែជួយពួកគេដោយគិតថា តើយើងអាចជួយពួកគេបានប៉ុណ្ណា មុន និងក្រោយពេលសម្រាល។ នេះជាការងារមនុស្សធម៌។ ម្តាយធ្វើខុស ដូច្នេះម្តាយជាអ្នកទទួលទោស ប៉ុន្តែកូនមិនបានធ្វើអ្វីខុសទេ ដូច្នេះគេត្រូវតែទទួលបានផលប្រយោជន៍ដោយការគាំទ្ររបស់យើង»។
ជាការឆ្លើយតប លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៅក្រសួង MoSVY បានថ្លែងថា ក្រសួងកំពុងពិភាក្សាលើប្រធានបទនេះ។ លោកបានបន្ថែមថា ក្រសួងចាំបាច់ត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀត និងពិភាក្សាជាមួយភាគីសមស្របសម្រាប់ការឯកភាពមុននឹងអនុម័ត។
លោកបានលើកឡើងថា៖ «បន្ទាប់ពីយើងបានស្តាប់សុន្ទរកថារបស់សម្តេច [ហ៊ុន ម៉ាណែត] យើងបានគិតគូរហើយ ប៉ុន្តែវាមិនទាន់សម្រេចនៅឡើយទេ។ យើងគិតថា យើងនឹងយកម៉ូដែល ដូចស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំទូទៅ ដូចយើងធ្វើសព្វថ្ងៃ»។
«មានន័យថាមុនសម្រាលកូន ពួកគេអាចពិនិត្យផ្ទៃពោះបានបួនដង បន្ទាប់មកទៀត ១០ ដងទៀតរហូតដល់កូនមានអាយុពីរឆ្នាំ ហើយយើងនឹងបញ្ចប់កម្មវិធីនេះ។ នេះគ្រាន់តែជាការគិតរបស់ក្រសួង MoSVY ប៉ុណ្ណោះ ឯការសម្រេចចិត្តមិនទាន់ត្រូវបានធ្វើឡើងទេ ព្រោះយើងត្រូវស្នើគំនិតនេះ ដើម្បីពិភាក្សាក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ហើយសម្រេចចិត្តជ្រើសរើស»។
យោងតាមក្រមសីលធម៌សម្រាប់កម្មវិធី «ការពពោះ និងកុមារអាយុក្រោមពីរឆ្នាំ» ដែលបោះពុម្ពដោយ MoSVY ស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០,០០០ រៀល សម្រាប់ការពិនិត្យផ្ទៃពោះ ៤ ដងក្នុងម្នាក់ៗ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ក្រសួងនឹងធ្វើការលើករណីនេះផងដែរ។ លោកបានបញ្ជាក់ថា៖ «ក្រសួងការងារនឹងសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីសិក្សា និងអនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី»។
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។