បច្ចេកវិទ្យាកំពុងរីកចម្រើន

ការណែនាំអ៊ិនធឺណិតល្បឿនលឿនទៅកាន់តំបន់ដាច់ស្រយាល ប៉ុន្តែមានតម្លៃថ្លៃ

សេវាអ៊ីនធឺណេតផ្កាយរណប Starlink មានសក្តានុពលក្នុងការផ្តល់អ៊ីនធឺណិតល្បឿនលឿន ទៅកាន់ទីតាំងដាច់ស្រយាលបំផុត ដោយផ្តល់នូវការចូលប្រើប្រាស់ដែលអាចទុកចិត្តបានទូទាំងប្រទេស។ ទោះយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ វាមកក្នុងតម្លៃថ្លៃ។

Starlink dish. Kiripost via Starlink website

Hongseng

Rov Hongseng

&

បោះពុម្ព​នៅថ្ងៃ​:

ច័ន្ទ, ១៩ កុម្ភៈ ២០២៤ ០៩:៤៤ - ០៩:៤៤(GMT+7)

អាប់ដេតនៅថ្ងៃ:

អង្គារ, ២០ កុម្ភៈ ២០២៤ ០២:៥៧ - ០២:៥៧(GMT+7)

~ ៣ នាទីអាន


ចែករំលែកទៅ:

kiripost icon

៣២

ចែករំលែកទៅ:


openning-qoute
ប្រសិនបើយើងប្រៀបធៀបតម្លៃ ៥០ ដុល្លារក្នុងមួយខែសម្រាប់ល្បឿន ១៥០Mbps ទៅនឹងតម្លៃនៃល្បឿនអ៊ីនធឺណិតដូចគ្នាដែលបច្ចុប្បន្នគិតថ្លៃដោយ ISP ក្នុងស្រុកនៅកម្ពុជា វាមិនថ្លៃទាល់តែសោះ។

- វេង សុថា

closing-qoute

សហគ្រិនបច្ចេកវិទ្យាកម្ពុជាកំពុងផ្លាស់ប្តូរទិដ្ឋភាពអ៊ីនធឺណិតរបស់ព្រះរាជាណាចក្រកម្ពុជាតាមតាមរយៈឧបករណ៍ប្រើសេវាអុីនធឺណិត Starlink ។

Starlink ផ្តល់អ៊ិនធឺណិតផ្កាយរណបល្បឿនលឿន ទៅដល់សូម្បីតែទីតាំងដាច់ស្រយាលបំផុត ជាមួយនឹងសក្តានុពលក្នុងការផ្លាស់ប្តូរការចូលប្រើឌីជីថល។

ដោយចាប់អារម្មណ៍នឹងបច្ចេកវិទ្យា និងក្ដីស្រឡាញ់របស់គាត់ក្នុងការរុករករបស់ថ្មីៗ សហគ្រិនបច្ចេកវិទ្យាដែល មានមូលដ្ឋាននៅទីក្រុងភ្នំពេញបានចាប់ផ្តើមនាំយកឧបករណ៍ប្រើសេវា អុីនធឺណិត Starlink ពីសហរដ្ឋអាមេរិក ហើយលក់នៅក្នុងប្រទេសកម្ពុជា។

លោក វេង សុថា នាយកប្រតិបត្តិនៃ PlasGate ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងចល័ត បានកត់សម្គាល់ ពីល្បឿនអ៊ីនធឺណិតនៅប្រទេសកម្ពុជាថានៅមានកម្រិត។ ជាការឆ្លើយតប គាត់ជឿថា Starlink អាចផ្តល់នូវ ដំណោះស្រាយមួយ ដោយសារតែល្បឿនដ៏លឿនរបស់វា។

គាត់បាននិយាយថា «ការបញ្ជូនទិន្នន័យរបស់ Starlink ត្រូវបានបញ្ជូនទៅម៉ាស៊ីនមេនៅក្នុងសហរដ្ឋអាមេរិក ដូច្នេះប្រសិនបើយើង ប្រើវេទិកាដូចជា Facebook និង YouTube ដែលមានម៉ាស៊ីនមេនៅសហរដ្ឋអាមេរិក វាធ្វើឱ្យល្បឿនទាញយកលឿន។»

ដោយសារការកើនឡើងនៃប្រជាប្រិយភាព និងតម្រូវការ ការគ្របដណ្តប់អ៊ីនធឺណិតដែលផ្តល់ដោយអ្នក ផ្តល់សេវាអ៊ីនធឺណិតក្នុងស្រុក (ISP) ត្រូវបានកំណត់ដោយសារតែអសមត្ថភាព ក្នុងការទៅដល់តំបន់ដាច់ ស្រយាលនៃប្រទេស ក៏ដូចជាល្បឿនរបស់វា។

នេះបានក្លាយជាភស្តុតាងជាក់ស្តែងក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 នៅពេលដែលសិស្សត្រូវបានបង្ខំឱ្យ រៀនតាមអ៊ីនធឺណិតពីផ្ទះរបស់ពួកគេនៅតាមខេត្ត។ មនុស្សជាច្រើនប្រឈមមុខនឹងការភ្ជាប់អ៊ីនធឺណេតខ្សោយ និងមិនមានស្ថេរភាព ដែលរារាំងដល់សមត្ថភាពសិក្សារបស់ពួកគេ។

លោក សុថា បានពន្យល់ថា នៅពេលប្រើប្រាស់អ៊ីនធឺណេតដែលមានម៉ាសុីនមេ ដែលមានមូលដ្ឋាននៅ ក្នុងប្រទេសកម្ពុជា ល្បឿនទាញយកគឺយឺតជាងការប្រើប្រាស់ការតភ្ជាប់ដែលមាន ម៉ាសុីនមេ ដែលមាន មូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយសារទិន្ន័យត្រូវធ្វើដំណើរឆ្លងទ្វីប។

«នៅក្នុងប្រទេសកម្ពុជា ភាគច្រើននៃក្រុមហ៊ុន ISP ប្រើប្រាស់ខ្សែកាបអុបទិក ដើម្បីបញ្ជូនទិន្នន័យ

ពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាទៅកាន់ម៉ាស៊ីនមេនៅសហរដ្ឋអាមេរិក។ នេះត្រូវបានធ្វើតាមរយៈច្រកអ៊ីនធឺណិតអន្តរជាតិ ដូច្នេះប្រសិនបើល្បឿនអ៊ីនធឺណិតដែលទាមទារគឺ ៥០Mbps នោះល្បឿនពិតប្រាកដគឺត្រឹមតែ ១០Mbps ប៉ុណ្ណោះ»។

នៅក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់អ៊ិនធឺណិតភាគច្រើនប្រើប្រាស់វេទិកាដែលមានម៉ាស៊ីនមេនៅសហរដ្ឋអាមេរិក ដូចជា Facebook, YouTube និង Instagram ។

ផ្ទុយទៅវិញ ការប្រើប្រាស់អ៊ីនធឺណេត Starlink មិនតម្រូវឱ្យមានការបញ្ជូនសញ្ញាអ៊ីនធឺណេតតាមច្រក អ៊ីនធឺណែតអន្តរជាតិពីកម្ពុជាទៅសហរដ្ឋអាមេរិកទេ ដូច្នេះហើយទើបធ្វើឱ្យល្បឿន 150Mbps ដែលត្រូវបានទាមទារនៅតែដូចគ្នាទៅនឹងល្បឿនជាក់ស្តែង។

តើ Starlink មានតម្លៃប៉ុន្មាននៅកម្ពុជា?

គិតត្រឹមពេលនេះ សុថា បានលក់ឧបករណ៍ប្រើសេវាអុីនធឺណិត Starlink ចំនួន ១០ ដល់មន្ត្រីជាន់ខ្ពស់ ម្ចាស់រមណីយដ្ឋាន និងសាធារណជន។ ឧបករណ៍នីមួយៗមានតម្លៃ ១០០០ ដុល្លារ ជាមួយនឹងថ្លៃសេវាប្រចាំខែ បន្ថែមចំនួន ២០០ ដុល្លារ។

លោក សុថា បាននិយាយថា សម្រាប់ការគ្របដណ្តប់ទូទាំងពិភពលោក អ្នកប្រើប្រាស់ជាវដោយបង់ថ្លៃ សេវាប្រចាំខែ ២០០ ដុល្លារ ដែលថ្លៃជាងថ្លៃសេវានៅក្នុងប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ដល់ទៅ៤ដង។

លោកបានប្រាប់ គិរីផូស ថា «មូលហេតុនៃតម្លៃអ៊ីនធឺណិតខ្ពស់នៅកម្ពុជា គឺដោយសារតែការផ្គត់ផ្គង់មានកម្រិត និងការពិតដែលថា Starlink មិនទាន់ដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា» លោកបានប្រាប់ គិរីផូស ដោយបន្ថែមថាទីផ្សារនៅកម្ពុជាមានទំហំតូចជាងទីផ្សារនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។

ទោះ​ជា​យ៉ាង​ណា លោក​រំពឹង​ថា ថ្លៃ​សេវា​នឹង​ធ្លាក់​មក​ត្រឹម ៥០ ដុល្លារ​ក្នុង​មួយ​ខែ នៅ​ពេល​ដែល Starlink ចាប់​ផ្ដើម​ប្រតិបត្តិការ​ជា​ផ្លូវ​ការ​នៅ​កម្ពុជា។ «ប្រសិនបើយើងប្រៀបធៀបតម្លៃ ៥០ ដុល្លារក្នុងមួយខែសម្រាប់ល្បឿន ១៥០Mbps ទៅនឹងតម្លៃនៃល្បឿនអ៊ីនធឺណិតដូចគ្នាដែលបច្ចុប្បន្នគិតថ្លៃដោយ ISP ក្នុងស្រុកនៅកម្ពុជា វាមិនថ្លៃទាល់តែសោះ។

លោក សុថា បន្ថែមថា លោករំពឹងថា Starlink នឹងដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយ។

លោក សំ សក្កដា ស្ថាបនិក Chumkiri Exclusive Camp បានបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ Starlink ដោយសារតែការប្រើប្រាស់អ៊ីនធឺណិត និងល្បឿនមានសារៈសំខាន់សម្រាប់ការងារពីចម្ងាយ។

ទីតាំង​បោះ​ជំរំ​របស់​លោក​ស្ថិត​ក្នុង​ស្រុក​ជុំគីរី ខេត្ត​កំពង់ស្ពឺ ដែល​មាន​ចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

ទីតាំងនោះគឺនៅក្នុងព្រៃជ្រៅ ហើយសេវាទូរស័ព្ទចល័តមិនអាចប្រើបានទេ។

កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន សហគ្រិន​ខ្មែរ​ដើម​កំណើត​ខ្មែរ លោក ចាន់ តារា បាន​ផ្លាស់​មក​ប្រទេស​កម្ពុជា​ពី Silicon Valley ដើម្បី​ធ្វើ​ការ​នៅ​កសិដ្ឋាន​វ៉ានីឡា នៅ​វាលរេញ ខេត្ត​ព្រះសីហនុ។ គាត់បាននាំយក Starlink ទៅជាមួយដើម្បីផ្តល់ថាមពលដល់កសិដ្ឋានឆ្លាតវៃរបស់គាត់។

សេវារ៉ូមីងសកលរបស់ Starlink ត្រូវបានបើកទូទាំងពិភពលោកចាប់តាំងពីខែមីនា ឆ្នាំ ២០២៣។ នៅសហរដ្ឋអាមេរិក តម្លៃផ្នែករឹង Starlink គឺប្រហែល ៦០០ដុល្លារ សម្រាប់អ្នកប្រើប្រាស់លំនៅដ្ឋាន។ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន SpaceX មិន​ទាន់បញ្ជូន​ឧបករណ៍​មក​កម្ពុជា​ទេ សម្រាប់អ្នកជាវ។

ចាប់តាំងពីឆ្នាំ ១៩៩៧ នៅពេលដែលអ៊ិនធឺណិតត្រូវបានណែនាំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ចំនួនផ្តល់សេវានធឺណិត បានកើនឡើងដល់ ១១០ក្រុមហ៊ុន ខណៈដែលប្រជាជនកម្ពុជា ៩ នាក់ក្នុងចំណោម ១០ នាក់មានស្មាតហ្វូន និង ៨ នាក់ក្នុងចំណោម ១០ នាក់មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត។

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម