បច្ចេកវិទ្យាកំពុងរីកចម្រើន

ក្រុមហ៊ុន xAI របស់ Elon Musk និយាយថា បានបញ្ចូលទុន៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

ក្រុមវិនិយោគិនមួយនឹងបញ្ចូលទុន ៦ ពាន់លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ដោយក្រុមហ៊ុន xAI របស់លោក Elon Musk

Elon Musk, center, arrives for the 10th World Water Forum in Nusa Dua, Bali, Indonesia on Monday, May 20, 2024. (AP Photo/Firdia Lisnawati)

Associated Press

&

បោះពុម្ព​នៅថ្ងៃ​:

អង្គារ, ២៨ ឧសភា ២០២៤ ០១:៥៩ - ០១:៥៩(GMT+7)

អាប់ដេតនៅថ្ងៃ:

អង្គារ, ២៨ ឧសភា ២០២៤ ០៦:៣៣ - ០៦:៣៣(GMT+7)

~ ១ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


សាន់ហ្វ្រាន់ស៊ីស្កូ (AP) — ក្រុមហ៊ុននេះបាននិយាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃអាទិត្យថា ការបញ្ចូលទុនជុំទី B នេះនឹងត្រូវបានប្រើដើម្បីនាំផលិតផលដំបូងរបស់ xAI ចូលទៅក្នុងទីផ្សារ និងពន្លឿនការស្រាវជ្រាវ។ xAI បាននិយាយថា ខ្លួនបានដល់កម្រិតដ៏សំខាន់ក្នុងរយៈពេលមួយឆ្នាំចុងក្រោយក្នុងការអភិវឌ្ឍបច្ចេកវិទ្យានេះ ហើយនឹងបន្តក្នុងខែខាងមុខនេះ។

វិនិយោគិនក្នុងការបញ្ចូលទុនជុំចុងក្រោយរួមមាន Andreessen Horowitz, Sequoia Capital, Fidelity Management & Research, Valor Equity Partners, Vy Capital, ស្ដេចសៅឌីអារ៉ាប៊ី ព្រះអង្គម្ចាស់ Alwaleed Bin Talal និង Kingdom Holding។

លោក Musk បានសរសេរលើគេហទំព័រសង្គម X ថា មុនការវិនិយោគនេះ xAI មានការវាយតម្លៃដល់ទៅ១៨ ពាន់លានដុល្លារ។

ការបញ្ចូលទុននេះគួរតែជួយក្រុមហ៊ុនរបស់លោក Musk ប្រកួតប្រជែងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងក្រុមហ៊ុន Microsoft និង Open AI ដែលបានបង្កើត Chat GPT។

លោក Musk បានប្រកាសបង្កើតក្រុមហ៊ុននេះនៅខែកក្កដាឆ្នាំមុន ហើយបានដាក់បញ្ចេញ chatbot បញ្ញាសិប្បនិម្មិតរបស់ខ្លួនដែលមានឈ្មោះ Grok នៅក្នុងខែវិច្ឆិកា។

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម