បច្ចេកវិទ្យា

CODE-C ជាកាតាលីករនៃសង្គមឌីជីថលកម្ពុជា

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរៀបចំកម្មវិធី CODE-C 2024 ដែលបានប្រមូលផ្តុំអ្នកជំនាញក្នុងឧស្សាហកម្មឌីជីថលកាលពីចុងខែមុន គឺមានគោលបំណងវិវត្តន៍ប្រទេសកម្ពុជាដែលយល់អំពីឌីជីថលដែលអាចជំរុញការច្នៃប្រឌិតនាពេលអនាគតដ៏ខ្លីខាងមុខ។

The Cambodia Academy of Digital Technology (CADT) and Ministry of Post and Telecommunications opened the "CODE-C: Developer Conference 2024". Kiripost via CADT

Sangeetha Amarthalingam

Sangeetha Amarthalingam

&

បោះពុម្ព​នៅថ្ងៃ​:

សុក្រ, ៥ កក្កដា ២០២៤ ១៥:០៤ - ១៥:០៤(GMT+7)

អាប់ដេតនៅថ្ងៃ:

ច័ន្ទ, ១១ វិច្ឆិកា ២០២៤ ០៤:៤៤ - ០៤:៤៤(GMT+7)

~ ២ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ប្រែសម្រួលជាខេមរភាសាដោយ រ៉ូវ ហុងសេង

សន្និសីទអភិវឌ្ឍន៍ដ៏ធំបំផុតរបស់កម្ពុជា “CODE-C” មានអ្នកជំនាញជាង ៦០ នាក់ចែករំលែកព័ត៌មានចុងក្រោយបង្អស់លើការអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ Web 3.0 បច្ចេកវិទ្យា Cloud Computing បញ្ញាសិប្បនិមិត្ត (AI) វិទ្យាសាស្ត្រទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត ការអភិវឌ្ឍន៍វីដេអូហ្គេម និងការរចនាប្រកបដោយភាពច្នៃប្រឌិត។

អាជីវកម្មឌីជីថល និងធុរកិច្ចថ្មីបានដាក់បង្ហាញស្តង់ជាង ៥០ នៅព្រឹត្តិការណ៍នេះដែលបានធ្វើឡើងនៅថ្ងៃទី ២៨ និង ២៩ ខែមិថុនា។ នេះគឺជាព្រឹត្តិការណ៍លើកទី ៣ ដែលរៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រៅពីការចូលរួមពីអ្នកបង្កើតកម្មវិធី អ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថលរបស់រដ្ឋាភិបាល ស្ថាបនិកអាជីវកម្មឌីជីថលថ្មី អ្នកផ្តល់សេវាឌីជីថល ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីនិស្សិតបច្ចេកវិទ្យាឌីជីថលចំនួន ២,៥០០ នាក់ ដែលចាប់អារម្មណ៍លើនិន្នាការចុងក្រោយបំផុត និងភាពជឿនលឿននៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេស និងតំបន់។

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ខូវ មករា បាននិយាយថា CODE-C ជា​កម្មវិធី​ដ៏​សំខាន់​មួយ​ដែល​តំណាង​ឲ្យ​ការ​អភិវឌ្ឍ​ឌីជីថល​យ៉ាង​លឿន​នៅ​កម្ពុជា។

«វាដើរតួជាកាតាលីករមួយ ដែលអ្នកស្រលាញ់បច្ចេកវិទ្យា អ្នកដឹកនាំឧស្សាហកម្ម និងអ្នកបង្កើតថ្មីបញ្ចូលគ្នា ដើម្បីពន្លឿនការតភ្ជាប់ និងជំរុញការផ្លាស់ប្តូរ និងវឌ្ឍនភាពឌីជីថល»។

ប្រធានផ្នែកបច្ចេកទេស និងព័ត៌មានរបស់ក្រុមហ៊ុន Smart Axiata លោក Muhammad Adeel Israr បាននិយាយថា វេទិកាដូចជា CODE-C គឺជាចំណុចសំខាន់ក្នុងការបង្កើតអ្នកដឹកនាំនាពេលអនាគត និងជំរុញការច្នៃប្រឌិតដែលជំរុញសង្គមឌីជីថលនៃថ្ងៃអនាគត។

នេះជាហេតុផលដែលក្រុមហ៊ុន Smart ប្តេជ្ញាគាំទ្រព្រឹត្តិការណ៍នេះ ដែលបណ្តុះការរីកចម្រើន និងការបង្កើតថ្មីនៅក្នុងទិដ្ឋភាពឌីជីថលរបស់កម្ពុជា ដោយលោកបានកត់សម្គាល់ថា ធនធានមនុស្សរបស់កម្ពុជាអាចឈានទៅមុខជាតួអង្គសំខាន់នៅលើឆាកអន្តរជាតិ ដោយមានការចូលរួមពីវិស័យសាធារណៈ និងឯកជន។

លោក Muhammad Adeel បានបន្តថា «ការសហការគ្នា អនុញ្ញាតឱ្យយើងទាញយកថាមពលនៃបច្ចេកវិទ្យា និងការច្នៃប្រឌិតដើម្បីកំណត់ដំណាក់កាលសម្រាប់ភាពលេចធ្លោរបស់កម្ពុជានៅលើផែនទីបច្ចេកវិទ្យាអន្តរជាតិ ដែលទីបំផុតជំរុញប្រទេសរបស់យើងឆ្ពោះទៅកាន់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម