អាជីវកម្មថ្មីៗនិងសហគ្រាសធុនតូចមធ្យមនៅកម្ពុជា មានឱកាសផ្សព្វផ្សាយផលិតផលក្នុង ពិព័រណ៍ពាណិជ្ជកម្ម «Cnai Venture Expo» លើកទី២
អាជីវកម្មដែលទើបចាប់ផ្តើមថ្មីៗ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លូន ជំរុញទំនាក់ទំនងថ្មី ក៏ដូចជាបង្កើតឱកាសសម្រាប់កិច្ចសហការ និងបង្កើតភាពជាដៃគូ អំឡុងពិព័រណ៍ពាណិជ្ជកម្ម «Cnai Venture Expo» លើកទី២។


បោះពុម្ពនៅថ្ងៃ:
ព្រហស្បតិ៍, ១៨ កក្កដា ២០២៤ ០៥:៤៧ - ០៥:៤៧(GMT+7)
អាប់ដេតនៅថ្ងៃ:
ព្រហស្បតិ៍, ១៨ កក្កដា ២០២៤ ០៧:៥៣ - ០៧:៥៣(GMT+7)
~ ១ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ប្រែសម្រួលជាខេមរភាសាដោយ វុធ ច័ន្ទតារា
ក្រុមហ៊ុន Emerging Markets Entrepreneurs បានប្រកាសពីព្រឹត្តិការណ៍ Cnai Venture EXPO លើកទី២នាពេលឆាប់ៗខាងមុខ សម្រាប់អ្នកដែលមានបំណងជំរុញការតភ្ជាប់ និងកិច្ចសហការរវាងអាជីវកម្មទើបចាប់ផ្តើមថ្មី (Startup) និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ព្រឹត្តិការណ៍នេះមានគោលបំណងប្រមូលផ្តុំសហគ្រិន វិនិយោគិន និងអ្នកជំនាញក្នុងឧស្សាហកម្ម ដើម្បីជំរុញការតភ្ជាប់ និងការសហការគ្នានៅក្នុងវិស័យ Startup នៅកម្ពុជា។
លើសពីនេះ វានឹងផ្តល់ឱ្យអាជីវកម្មក្មេងខ្ចីទាំងអស់ និងសហគ្រាសធុនតូចនិងមធ្យម នូវឱកាសដ៏មានតម្លៃមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិន ធ្វើការលក់ និងចូលរួមជាមួយអ្នកវិនិយោគ និងតួអង្គសំខាន់ៗផ្សេងទៀតលើទីផ្សារ។ សិក្ខាសាលានេះ មានអ្នកជំនាញក្នុងវិស័យឧស្សាហកម្មមួយរូបចូលរួម ដើម្បីចែករំលែកចំណេះដឹង ការអភិវឌ្ឍន៍វិជ្ជាជីវៈ និងបទពិសោធន៍។
សេចក្តីប្រកាសដដែលរៀបរាប់ថា៖«វានឹងបង្កើតវេទិកាមួយសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មដំបូង និងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីការបណ្តាក់ទុនរបស់ពួកគេ ភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនជាដៃគូ ចូលរួមជាមួយវិនិយោគិន និងស្វែងរកកិច្ចសហការដ៏មានសក្តានុពល»។ «ព្រឹត្តិការណ៍នៅឆ្នាំនេះមានរបៀបវារៈដែលគួរឱ្យចាប់អារម្មណ៍ រចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយសម្រាប់អ្នកចូលរួមទាំងអស់»។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅ Factory Phnom Penh នៅថ្ងៃទី២៧ខែកក្កដាចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៧យប់។
តាមសេចក្តីប្រកាសដដែល កម្មវិធី Cnai Accelerator ជាកម្មវិធីបង្កើនដល់ការត្រៀមខ្លួនសម្រាប់វិនិយោគ បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលពីរឆ្នាំមកហើយ។ ជាមួយនឹងរយៈពេលនៃគម្រោងពី១០ ទៅ ១២ខែ Cnai ផ្តល់ឱ្យអ្នកចាប់ផ្តើមអាជីវកម្មថ្មីៗ និងសហគ្រាសធុនតូចនិងមធ្យម នូវការបណ្តុះបណ្តាល ការអភិវឌ្ឍន៍សមត្ថភាព និងឱកាសនៃបណ្តាញទំនាក់ទំនង។
«ជារៀងរាល់ឆ្នាំ Cnai ទទួលបានអ្នកដាក់ពាក្យប្រហែល១០០នាក់និងបានផ្តល់ដើមទុនសុទ្ធសរុបចំនួនជាង១០ម៉ឺនដុល្លារ។ សម្រាប់ឆ្នាំទីពីររបស់ខ្លួន Cnai ត្រូវបានផ្តល់មូលនិធិដោយ ដោយ SPF ADB CAPRED Khmer Enterprise និង USAID Harvest III៕
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។