សិល្បៈ និងវប្បធម៌

«គង» មជ្ឈមណ្ឌលវប្បធម៌ដ៏ទំនើបត្រៀមបណ្តុះសិល្បករខ្មែរជំនាន់ថ្មី

គង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង។ អគារមួយនេះ នឹងដើរតួនាទីជាមជ្ឈមណ្ឌលវប្បធម៌ទំនើបដ៏ធំបំផុតមួយនៅកម្ពុជា​សំដៅបណ្តុះបណ្តាលសិល្បករខ្មែរជំនាន់ថ្មី។

Dancers performed classical Khmer dance. Kiripost/supplied

Marissa-Carruthers

Marissa Carruthers

&

បោះពុម្ព​នៅថ្ងៃ​:

ពុធ, ១០ កក្កដា ២០២៤ ១២:៥៥ - ១២:៥៥(GMT+7)

អាប់ដេតនៅថ្ងៃ:

ព្រហស្បតិ៍, ១១ កក្កដា ២០២៤ ០៧:៣៩ - ០៧:៣៩(GMT+7)

~ ២ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ប្រែសម្រួលជាខេមរភាសាដោយ វុធ ច័ន្ទតារា

«បើប្រទេសមួយមិនមានវប្បធម៌របស់ខ្លួន សួរថាតើគេអាចមានអត្តសញ្ញាណជាខ្លួនឯងបានដោយរបៀបណាទៅ?» នេះជាសំណួរដែលអ្នកសារព័ត៌មាន អ្នកថតរូប និងស្ថាបនិក អង្គការតុកកែញញឹមកម្ពុជា (Smiling Gecko Cambodia) លោក Hannes Schmid បានចោទសួរឡើង។ ការលើកឡើងបែបនេះ គឺគេចង់សំដៅដល់សម័យកាលខ្មៅងងឹត ដែលរបបប្រល័យពូជសាស្ត្រ ប៉ុល ពត ចង់លុបបំបាត់ចោលទាំងស្រុងនូវ សិល្បៈ វប្បធម៌ និងទំនៀមទម្លាប់របស់ខ្មែរ។

ដើម្បីឆ្លើយតបនឹងសំណួរនេះ និងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស និងបណ្តុះពន្លកថ្មីនៃសិល្បៈនិងទំនៀមទម្លាប់ខ្មែរ លោក Hannes Schmid បានសម្រេចចិត្តបង្កើត អគារវប្បធម៌ គង នៃអង្គការតុកកែញញឹមកម្ពុជា នេះឡើងក្នុងទំហំផ្ទៃដី ១៥០ហិចតា​ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីរៀបចំផែនការអស់៣ឆ្នាំ និងការងារសាងសង់ សមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់លោក Schmid ចេញជារូបរាង ជាមួយនឹងការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ។ ត្រូវបានរចនាឡើងដោយ ក្រុមហ៊ុនរចនា និងស្ថាបត្យកម្ម មកពីប្រទេសស្វីស ឈ្មោះ atelier oï ការរចនាអគារនេះគឺ យកលំនាំតាមឧបករណ៍តន្ត្រីខ្មែរ គង។

ថ្លែងក្នុងពិធីសម្ពោធនោះ លោក Schmid បញ្ជាក់ថា៖«អស់ពេលជាច្រើនឆ្នាំនៃការរៃអង្គាសប្រាក់ ធ្វើផែនការ និងការសាងសង់ រហូតដល់ពេលនេះ យើងទទួលបានលទ្ធផលនៅចុងបញ្ចប់ដ៏រីករាយ។ យើងអន្ទះសារ ក្នុងការចង់លឺសំឡេងពីអគារ គង របស់យើង ដែលវានឹងបញ្ចេញសម្លេងមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក»។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានកាត់ខ្សែបូ ជានិមិត្តរូបនៃការសម្ពោធផ្លូវការរបស់អគារ គង ខណៈព្រះសង្ឃជាច្រើនអង្គបានធ្វើពិធីសូត្រមន្តតាមប្រពៃណីព្រះពុទ្ធសាសនា។ ថ្លែងក្នុងពិធីនោះ រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា៖ «ខ្ញុំជឿ ថារាល់ការរួមចំណែករបស់អ្នក[អង្គការតុកកែញញឹមកម្ពុជា]នឹងជួយផ្លាស់ប្តូរអនាគតរបស់កុមារនៅទីនេះ ដើម្បីផ្លាស់ប្តូរសហគមន៍ និងធ្វើឱ្យប្រទេសកម្ពុជាកាន់តែរស់រវើក។

Deputy Prime Minister and Minister of Education, Youth and Sport, Hang Chuon Naron, was at the official opening the opening of the cultural centre, The Gong. Kiripost/supplied
Deputy Prime Minister and Minister of Education, Youth and Sport, Hang Chuon Naron, was at the official opening the opening of the cultural centre, The Gong. Kiripost/supplied

The audience at the official opening of The Gong cultural centre in Kampong Chhnang. Kiripost/supplied
The audience at the official opening of The Gong cultural centre in Kampong Chhnang. Kiripost/supplied

គួរជម្រាបថា ពិធី សម្ពោធដែលបានធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​ រួមមាន​ការ​ប្រគំ​តន្ត្រី​ដ៏​រស់រវើក ​ដូចជាការ​សម្តែង​ពី​សិល្បករទាំងក្នុង​ប្រទេស និង​ក្រៅប្រទេស។ ផ្ទាំងទស្សនីយភាពបែបខ្មែរត្រូវបានចែកចាយជាទម្រង់របាំបុរាណនិងតន្ត្រីបុរាណដូចជា ពិណខ្មែរ រួមទាំងការសំដែងទោលដោយលោកហ៊ាង ឈុនហេង និងតន្ត្រីបែបបុរាណពីវង់តន្រ្តីយុវជនអង្គរ។

ដោយឡែក អ្នកលេងព្យ៉ាណូជនជាតិអាល្លឺម៉ង់ Luisa Imorde ក៏ជាតន្ត្រីការិនីម្នាក់ដែលបានឡើងសម្តែងលើឆាករបស់ គង រួមជាមួយនឹង តារាសម្តែងស្រីជនជាតិអូទ្រីស Isabel Karajan ជាអ្នកឡើងប្រគំវីយូឡុង។ ក្រៅពីនោះ នៅមានក្រុមតន្រ្តីករមកពី Berlin Baroque Soloists និងមានការចូលរួមពីសិស្សរបស់ Smiling Gecko Project ផងដែរ។

German pianist Luisa Imorde performed on the stage. Kiripost/supplied
German pianist Luisa Imorde performed on the stage. Kiripost/supplied

The Angkor Youth Orchestra performance. Kiripost/supplied
The Angkor Youth Orchestra performance. Kiripost/supplied

លោក Schmid ដែលជាស្ថាបនិកអង្គការដដែលបានលើកឡើងថា ការមកបង្កើតមជ្ឈមណ្ឌលវប្បធម៌ សិល្បៈ និងតន្ត្រី​ នៅតំបន់ជនបទបែបនេះ មើលទៅហាក់ដូចជារឿងគួរឱ្យអស់សំណើច តែធាតុពិត វាមិនដូចអ្វីដែលយើងឃើញឡើយ។ មិនដូចអ្វីដែលយើងឃើញ ក៏ដោយសារតែ គង មានទីតាំងអង្គការតុកកែញញឹមកម្ពុជា រមណីយដ្ឋាន Farm House សុទ្ធតែឈរជើងក្បែរៗគ្នា ហើយមានទីតាំងអំណោយផលខ្លាំងណាស់ សម្រាប់មន្ត្រីករ ឬសិល្បករពីកម្ពុជា ឬនៅជុំវិញពិភពលោក ដែលផ្តល់ឱ្យពួកគេនូវភាពស្ងប់ស្ងាត់ ក្នុងការបង្កើតស្នាដៃ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល គង មានគោលបំណងបម្រើជាមជ្ឈមណ្ឌលវប្បធម៌ គាំទ្រសិល្បករនៅកម្ពុជា។ Sonic Studio ដែលជាស្ទូឌីយោថតសំឡេងបំពាក់ដោយឧបករណ៍ជាច្រើន និងទំនើបក៏បានបោះទីតាំងក្នុងអគារ គង ផងដែរ។ ស្ទូឌីយោនេះ ជាកន្លែងដែលឯកសារតន្ត្រីបុរាណខ្មែរត្រូវបានចងក្រងទុកសម្រាប់មនុស្សជំនាន់ក្រោយ។

លើសពីនេះ ទីនេះក៏មានសាលតន្ត្រីអាចផ្ទុកមនុស្សបានដល់ ១៤០កៅអី ដែលអាចបម្រើដល់ការសំដែងផ្ទាល់ ដូចជាការកម្មវិធីរបាំ និងកម្មវិធីអប់រំដែលចូលរួមទាំងសហគមន៍ក្នុងស្រុក និងសិល្បករអន្តរជាតិ៕

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម