ជីវិតនិងសង្គម

ជំនះ​ឧបសគ្គ​យេនឌ័រ​ក្នុង​អនាគត​ឌីជីថល​របស់​កម្ពុជា

ក្នុងអត្ថបទទីពីរនេះ គីរីផូស ជជែកជាមួយ លោកស្រី ហ៊ាង អូមូយ ដែលជាអ្នកដឹកនាំស្រ្តីនៅក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យា អំពីការយកឈ្នះបញ្ហាប្រឈមនានា ជាពិសេសការគ្រប់គ្រងអាជីវកម្មជានិងការថែរក្សាចិញ្ចឹមកូន។ បើតាមអ្នកស្រី ការគាំទ្រឥតឈប់ឈររបស់គ្រួសារគឺសំខាន់ខ្លាំងក្នុងការយកឈ្នះឧបសគ្គនេះ។

Heang Omuoy, CEO of Asia Digital Technology Innovation (ADITI), ADITI Academy, and ADITI Media, and co-founder of Tech for Kids Academy. Kiripost/Siv Channa

mao-sreypich

Mao Sreypich

&

Rov Hongseng

&

បោះពុម្ព​នៅថ្ងៃ​:

អាទិត្យ, ១១ កុម្ភៈ ២០២៤ ១៥:៥០ - ១៥:៥០(GMT+7)

អាប់ដេតនៅថ្ងៃ:

ច័ន្ទ, ១២ កុម្ភៈ ២០២៤ ០៧:២៩ - ០៧:២៩(GMT+7)

~ ៤ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


openning-qoute
«​មាន​ជំនឿ​ថា​បច្ចេកវិទ្យា​មិន​ស័ក្តិសម​សម្រាប់​ស្ត្រី កាតព្វកិច្ច​មើល​ថែ​កូន ការ​ខ្វះការលើក​ទឹកចិត្ត និង​ការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ជាពីសេស ប្តី សមាជិក​គ្រួសារ និង​សង្គម​ទាំងមូល​»​។

- ហ៊ាង អូមូយ

closing-qoute

យោងតាមទិន្នន័យរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) មានតែបុគ្គលិក 3 នាក់ប៉ុណ្ណោះក្នុងចំណោម 10 នាក់ ដែលបំរើការងារនៅក្នុងវិស័យ បច្ចេកវិទ្យាទូទាំងពិភពលោកគឺជាស្ត្រី ខណៈដែលស្ត្រីតិចជាង ២ ភាគ​បី ក្នុងចំណោមស្រ្តីសរុប ១០នាក់ដែលបំរើការងារក្នុងវិស័យបច្ចេកវិទ្យាកាន់មុខដំណែងជាថ្នាក់ដឹកនាំ ដូចជាសមាជិកក្រុមប្រឹក្សាភិបាល។

លោកស្រី ហ៊ាង អូមូយ ដែលជា​នាយកប្រតិបត្តនៃក្រុមហ៊ុន​បច្ចេកវិទ្យា បានមាន​ប្រសាសន៍​ថា និន្នាការខាងលើគឺ​ស្រដៀងទៅនឹង​បរិបទ​នៅ​កម្ពុជា។ លោកស្រី បាននិយាយថា «នៅពេលខ្ញុំរៀននៅសកលវិទ្យាល័យ ក្នុងចំណោមនិស្សិត 30 នាក់ មានតែម្នាក់ ឬពីរនាក់ប៉ុណ្ណោះដែលបានចាប់យកការងារក្នុងវិស័យបច្ចេកវិទ្យា»។

លោកស្រីបានបន្ថែមថា តាមប្រពៃណីយើង ក្មេងស្រីមិនត្រូវបានលើកទឹកចិត្តឱ្យសិក្សាក្នុងវិស័យបច្ចេកវិទ្យា ឬវិស័យអប់រំនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីជឿជាក់ថា ការចូលរួមរបស់ស្ត្រីគឺមានសារៈសំខាន់ក្នុងការរចនាដំណោះស្រាយបច្ចេកវិទ្យា ព្រោះដំណោះស្រាយទាំងនោះគឺសម្រាប់មនុស្សគ្រប់គ្នា។

ស្រ្តីនាយកប្រតិបត្តិវ័យក្មេងរូបនេះបានកត់សម្គាល់ថា កត្តាមួយចំនួនទៀត ដែលរារាំងស្ត្រីចូលរួមក្នុងវិស័យអប់រំ និងបច្ចេកវិទ្យា គឺដោយសារតែតម្លៃសង្គម និងបទដ្ឋានវប្បធម៌។

អ្នកស្រីបាននិយាយថា​ «តាមប្រពៃណី វត្តអារាមនៅកម្ពុជា គឺជាកន្លែងដែលកុមារទទួលបានការអប់រំ ទើប​ក្មេង​ស្រី​ទៅ​រៀន​នៅ​វត្ត​មិន​សម​ទេ។ ដូច្នេះ​ហើយ​ទើប​មាន​ក្មេង​ស្រី​មិន​សូវ​បាន​ទទួល​ការ​អប់រំ​កាលពីសម័យ​មុន»។

អ្នកស្រីបាននិយាយថា ទោះបីជាក្នុងរយៈពេល 3 ទស្សវត្សរ៍ចុងក្រោយនេះ ចំនួនស្ត្រីចូលរៀនមានការកើនឡើងក៏ដោយ ទើបតែជារយៈពេល 10 ឆ្នាំចុងក្រោយនេះទេ ដែលស្ត្រីត្រូវបានលើកទឹកចិត្តឱ្យផ្តល់អាទិភាពដល់ការអប់រំ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីភាគច្រើនដែលបានទទួលការអប់រំបានធ្វើការក្នុងវិស័យផ្នែកផ្តល់សេវាកម្មជាជាងផ្នែកបច្ចេកទេស។

នេះគឺដោយសារតែហេតុផលមួយចំនួន បើតាមមអ្នកស្រី​​៖ «​មាន​ជំនឿ​ថា​បច្ចេកវិទ្យា​មិន​ស័ក្តិសម​សម្រាប់​ស្ត្រី កាតព្វកិច្ច​មើល​ថែ​កូន ការ​ខ្វះការលើក​ទឹកចិត្ត និង​ការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ជាពីសេស ប្តី សមាជិក​គ្រួសារ និង​សង្គម​ទាំងមូល​»​។

Heang Omouy works in her office in Tuol Kork district. Kiripost/Siv Channa
Heang Omouy works in her office in Tuol Kork district. Kiripost/Siv Channa

ការកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា

ដោយមានការប្រកាន់ភ្ចាប់យកនូវគុណតម្លៃនៃការចែករំលែកចំណេះដឹង និងការលើកទឹកចិត្តដល់អ្នកដទៃ អូមូយ និងសហការីរបស់លោកស្រីបានបណ្តុះបណ្តាលយុវជន និង បំផុសគំនិតឱ្យចំនួនស្ត្រីគំរូបន្ថែមទៀត ដើម្បីផ្សារភ្ជាប់គម្លាតយេនឌ័រ។

លោកស្រីបានសង្កត់ធ្ងន់លើតួនាទីសំខាន់ដែលស្ត្រីដើរតួក្នុងវិស័យបច្ចេកវិទ្យា ដោយបញ្ជាក់ថា ផលិតផលបច្ចេកវិទ្យាគឺសម្រាប់ដោះស្រាយបញ្ហាទាំងបុរស និងស្ត្រី។ «ដូច្នេះ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះមានសារៈសំខាន់ដូចបុរសក្នុងការរចនាផលិតផល»។

លោកស្រីនាយកប្រតិបត្តិរូបនេះបានមានបន្ថែមថា ៖ «តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្រួមគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា យើងអាចឃើញលទ្ធផលកាន់តែប្រសើរឡើង» ដោយបន្ថែមថា សព្វថ្ងៃនេះ ចំនួនស្ត្រីធ្វើការក្នុងវិស័យ បច្ចេកវិទ្យាជាគ្រូបង្រៀន អ្នកបង្កើតគោលនយោបាយ អ្នកទីប្រឹក្សាយោបល់ អ្នកគ្រប់គ្រងគម្រោង និងអ្នកអភិវឌ្ឍន៍កម្មរិធីទូរស័ព្ទកំពុងកើនឡើង។

លោកស្រីបានសង្កត់ធ្ងន់ថា «នៅក្នុងសាលារៀន តួលេខបានកើនឡើងទ្វេដង» ហើយលោកស្រីលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្ត្រីឱ្យមានក្តីសុបិន្តធំ និងមានការតាំងចិត្តខ្ពស់ក្នុងការបន្ត សម្រេចគោលដៅរបស់ពួកគេ។

ក្នុងការគាំទ្រដល់ឌីជីថលភាវូបនីយកម្មនៅកម្ពុជា លោកស្រីអូមូយ ឱ្យតម្លៃដល់សារៈសំខាន់នៃការ ត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា តាមរយៈការចែករំលែក​បទពិសោធន៍ដល់អ្នកដ៏ទៃជាពិសេសស្រ្តី និងការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការធ្វើជាគំរូសម្រាប់ស្ត្រីដ៏ទៃទៀត។

«បច្ចុប្បន្ននេះ មានការខ្វះខាតស្ត្រីទាំងផ្នែកបច្ចេកវិទ្យា និងកង្វះស្ត្រីគំរូ។ ដូច្នេះ ការ​មាន​ស្ត្រី​ជោគជ័យ លើវិស័យ​បច្ចេកវិទ្យា​កាន់តែច្រើន គឺជាកតាលីករជុំរុញលើកទឹកចិត្ត​ដល់ស្ត្រី​ផ្សេងទៀតក្នុង​វិស័យ​បនេះ​»​។

ជាងនេះទៅទៀត លោកស្រីបានផ្តល់ជាគំរូដោយប្រើប្រាស់ជីវិតឱ្យមានន័យ ដោយព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការងាររបស់លោកស្រី អាចនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ លោកស្រីបាននិយាយថា «ការដែលចង់ធ្វើឱ្យមានផលវិជ្ជមានអ្វីមួយដល់សង្គមមិនចាំបាច់ទាល់តែយើងមានសមត្ថភាពខ្លាំងនោះទេ ដរាបណាអ្នកមានទឹកចិត្តចង់ធ្វើឱ្យមានការផ្លាស់ប្តូជាវិជ្ចាមានគឺគ្រប់គ្រាន់ហើយ»។

ដូច្នេះហើយ ក្រៅ​ពី​ធ្វើការ​ឱ្យ​ក្រុមហ៊ុន លោកស្រី និង​សហការី​​ក៏​បាន​ព្យាយាម ​ចែករំលែក​ជំនាញ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដល់​យុវជន​រាប់ពាន់នាក់​តាមរយៈ​កម្មវិធី​ផ្សេងៗ​ដូចជា Technovation ជាដើម។

នៅពេលដែលប្រទេសកម្ពុជាកំពុងចាប់យកឌីជីថល លោកស្រី បានយល់ឃើញថាការធ្វើឌីជីថលនីយកម្មអាចពន្លឿនដំណើរការនៃការផ្លាស់ប្តូរប្រទេសដើម្បី អាចប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា យើង​ម្នាក់ៗ​អាច​ចូល​រួម​ធ្វើ​ឲ្យ​ប្រទេស​នេះ​កាន់​តែ​ប្រសើរ»។

Heang Omouy works in her office in Tuol Kork district. Kiripost/Siv Channa
Heang Omouy works in her office in Tuol Kork district. Kiripost/Siv Channa

ការជំនះឧបសគ្គ

ខណៈដែលមានការទទួលស្គាល់តួនាទីដ៏សំខាន់ដែលស្ត្រីដើរតួក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងការលើកទឹកចិត្តស្ត្រីដែលចូលចិត្តបច្ចេកវិទ្យាឱ្យសុបិនធំលោកស្រី អូមូយបានរំលឹកពីតួនាទីសំខាន់ របស់កត្តាខាងក្នុងបុគ្គលក្នុងភាពជោគជ័យ កត្តាទាំងនោះរួមមានការតាំងចិត្ត ការលះបង់ និងការតាំងចិត្តដើរតួក្នុងការសម្រេចគោលដៅ។

លោកស្រីក៏ បង្ហាញពីកត្តាការក្រៅខ្លួនដែលជួយឱ្យមានការគ្រប់គ្រងក្រុមហ៊ុនជាច្រើនក្នុងពេលតែមួយប្រកបដោយប្រសិទ្ធភាព។ កត្តាទាំងនោះ រួមមានការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព ការរក្សារាងកាយ និងចិត្តឱ្យមានសុខភាពល្អ ការផ្តោតលើកិច្ចការបច្ចុប្បន្ន និងការរីកចម្រើនផ្ទាល់ខ្លួន។

ថ្វីត្បិតតែជាទូទៅស្ត្រីមិនត្រូវបានលើកទឹកចិត្តឱ្យចាប់យកអាជីពក្នុងវិស័យបច្ចេកវិទ្យាក៏ដោយ លោកស្រី អូមូយ ទទួលបានការគាំទ្រឥតឈប់ឈរពីគ្រួសាររបស់នាង ជាពិសេសស្វាមីរបស់នាង។

នាង​បាន​និយាយ​ថា «គ្រួសារ​របស់​ខ្ញុំ​ផ្តល់​ការ​គាំទ្រ​ពេញ​លេញ​ដល់​ខ្ញុំ ដោយ​ ពួកគាត់ គាំទ្រ​រាល់​ការ​សម្រេច​ចិត្ត​ដែល​ខ្ញុំ​បាន​ធ្វើ។ ពួក​គាត់បាន​ទុក​ចិត្ត​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ព្រោះ​ខ្ញុំ​ជា​មនុស្ស​ឯករាជ្យ ចេះ​យកអាសា និង​មាន​ទំនួល​ខុស​ត្រូវ»។

បន្ថែម​លើ​នេះ លោកស្រីអូមូយ បាន​កត់​សម្គាល់​ថា អ្វី​ដែល​សំខាន់​បំផុត​ ពេលយកឈ្នះ​បញ្ហា​ប្រឈម​ គឺការដែលមាន​ការ​គាំទ្រ និងលើក​ទឹក​ចិត្តជាប្រព័ន្ធ​​។ លោកស្រីបាននិយាយថា «នៅក្នុងវិស័យបច្ចេកវិទ្យា ការអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាគឺពិបាកគ្រប់គ្រាន់ហើយ មិនបាច់ឡើយនិយាយអំពីការគ្រប់គ្រងក្រុមហ៊ុន និងដំណើរការអាជីវកម្មច្រើននោះទេ»។

«ដូច្នេះហើយ ការទទួលបានការលើកទឹកចិត្ត និងការគាំទ្រពីគ្រួសារគឺចាំបាច់ណាស់ ព្រោះនៅពេលដែលខ្ញុំហត់នឿយ ខ្ញុំមាននរណាម្នាក់ដែលខ្ញុំអាចនិយាយជាមួយបាន»។

ជាឧទាហរណ៍ ក្រោយលោកស្រីរៀបការ និងមានកូន ស្វាមីលោកស្រីបានជួយមើលថែកូន​ ពីព្រោះ “ចាប់តាំងពីខ្ញុំមានតួនាទីជាច្រើននៅក្នុងជីវិតអាជីពការងាររបស់ខ្ញុំ ខ្ញុំមិនមានពេលច្រើនដូចម្តាយដទៃ សម្រាប់មើលថែទាំកូនរបស់ខ្ញុំទេ»។

លោកស្រី បាននិយាយថា ការគាំទ្រពីស្វាមី និងក្រុមគ្រួសារបានផ្តល់ឱ្យលោកស្រីនូវសន្តិភាពផ្លូវចិត្ត។ នាង​បាន​បន្ថែម​ថា​៖ «​ដោយ​សារ​តែ​ការ​គាំទ្រ​របស់​ពួកគេ ខ្ញុំ​មាន​ពេល​វេលា​ដើម្បី​ចែក​រំលែក​ចំណេះដឹង​ជាមួយ​អ្នក​ដទៃ​»។

«ទោះជាយ៉ាងណាក៏ដោយ យើងមិនអាចទាមទារការគាំទ្រ និងការលើកទឹកចិត្តបែបនេះពីពួកគេបានទេ ព្រោះខ្ញុំត្រូវធានាថាខ្ញុំបន្ថែមតម្លៃដល់គ្រួសាររបស់ខ្ញុំ ឯករាជ្យ មានប្រយោជន៍ និងការទទួលខុសត្រូវជាមុនសិន»។

---

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម