មហាសេដ្ឋីអាស៊ី Mukesh Ambani នឹងរៀបចំពិធីមង្គលការដ៏អធិកអធមឲ្យកូនប្រុស
កាលពីខែមីនា មហាសេដ្ឋីអាស៊ី លោក Mukesh Ambani បានរៀបចំពិធីមុនមង្គលការ រយៈពេលបីថ្ងៃសម្រាប់កូនប្រុស។ នៅក្នុងបញ្ជីភ្ញៀវដែលអញ្ជើញចូលរួមមានចំនួន ១,២០០នាក់ ដោយរួមមានអតីតមេដឹកនាំពិភពលោក មហាសេដ្ឋីបច្ចេកវិទ្យា និងកំពូលតារាបូលីវូដ និងការសម្តែងដោយតារាចម្រៀងដ៏ល្បីល្បាញ Rihanna។

បោះពុម្ពនៅថ្ងៃ:
ពុធ, ១០ កក្កដា ២០២៤ ០១:០៧ - ០១:០៧(GMT+7)
អាប់ដេតនៅថ្ងៃ:
ពុធ, ១០ កក្កដា ២០២៤ ០១:២៨ - ០១:២៨(GMT+7)
~ ៣ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ទីក្រុងញូវដែលី (AP) - នោះគ្រាន់តែជាការចាប់ផ្តើមនៃការប្រារព្ធពិធីមុនមង្គលការដ៏ប្រណិតរយៈពេលជាច្រើនខែរបស់ពួកគេប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ និងធ្វើឱ្យមានការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម។
កាលពីខែឧសភា ក្នុងកម្មវិធីមុនរៀបការ ក្រុមគ្រួសារមហាសេដ្ឋីនេះបាននាំភ្ញៀវទៅកម្សាន្តតាមនាវារយៈពេលបីថ្ងៃ ដោយចេញដំណើរពីប្រទេសអ៊ីតាលីទៅដល់បារាំង។ តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ មានក្រុម DJ ដូចជា David Guetta និង Katy Perry ច្រៀងបទចម្រៀងល្បីរបស់នាង "Firework" និងការសម្តែងរបស់ Pitbull ដើម្បីបិទកម្មវិធី ។
នៅទីបំផុត ពិធីមង្គលការផ្លូវការត្រូវបានកំណត់នៅសប្តាហ៍ក្រោយ ដោយកូនកំឡោះ Anant Ambani ក្នុងវ័យ ២៩ ឆ្នាំ នឹងចូលរោងការជាមួយមិត្តស្រីជាច្រើនឆ្នាំរបស់គាត់ឈ្មោះ Radhika Merchant ដែលមនុស្សជាច្រើនបានហៅថា អាពាហ៍ពិពាហ៍ប្រចាំឆ្នាំ។
នេះជាអ្វីដែលយើងដឹង៖
តើលោក Ambanis ជានរណា?
ឪពុករបស់កូនកំលោះគឺលោក Mukesh Ambani ស្ថិតក្នុងវ័យ៦៦ឆ្នាំ។ បច្ចុប្បន្ន លោកគឺជាមហាសេដ្ឋីដែលមានទ្រព្យច្រើនបំផុតលំដាប់ទី៩លើលោកដែលមានទ្រព្យសម្បត្តិសុទ្ធដល់ទៅ១១៦ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ។ ហើយគាត់ក៏ជាអ្នកមានបំផុតនៅអាស៊ីដែរ។
His Reliance Industries គឺជាក្រុមហ៊ុនធំមួយ ដែលរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំជាង មួយរយពាន់លានដុល្លារ ដែលគ្របដណ្តប់វិស័យចាប់ពី គីមីឥន្ធនៈ និងប្រេង និងឧស្ម័ន រហូតដល់ទូរគមនាគមន៍ និងហាងទំនិញលក់រាយ។
ក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀត គ្រួសាររបស់លោក Ambani កាន់កាប់អគារឯកជនកម្ពស់ ២៧ ជាន់ដែលមានឈ្មោះថា Antila ដែលមានតម្លៃ ១ពាន់លានដុល្លារនៅទីក្រុងបុមបៃ។
ក្រុមហ៊ុនរបស់គាត់ក៏មានចំណតឧទ្ធម្ភាគចក្រចំនួនបី យានដ្ឋានឡាន ១៦០កន្លែង រោងកុនឯកជន អាងហែលទឹក និងកន្លែងហាត់ប្រាណ។
អ្នករិះគន់របស់លោក Ambani និយាយថា ក្រុមហ៊ុនរបស់គាត់បានរីកចម្រើនជាចម្បងដោយសារតែទំនាក់ទំនងនយោបាយក្នុងអំឡុងរដ្ឋាភិបាលនៃសភាក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ៨០ ហើយក្រោយមកស្ថិតក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រី Narendra Modi ចាប់តាំងពីឆ្នាំ ២០១៤មក។ ពួកគេនិយាយថា «មូលធននិយមបែបអាណានិគម» នៅក្នុងប្រទេសឥណ្ឌាបានជួយសាជីវកម្មមួយចំនួនដូចជា ក្រុមហ៊ុន Ambani's ឱ្យរីកចម្រើនខ្លាំង។
មេគ្រួសារមហាសេដ្ឋីនេះបានចាប់ផ្ដើមផ្ទេរតួនាទីទៅកូនប្រុសទាំងពីរ និងកូនស្រីរបស់គាត់។ បច្ចុប្បន្ននេះ លោក Akash Ambani ដែលជាកូនប្រុសច្បង មានមុខដំណែងជា ប្រធានក្រុមហ៊ុន Reliance Jio ដែលជាអាជីវកម្មទូរគមនាគមន៍របស់ពួកគេ។ កូនស្រីរបស់គាត់ឈ្មោះ Isha គ្រប់គ្រងលើអាជីវកម្មលក់រាយ ខណៈដែលកូនកំលោះដែលជាកូនពៅគឺ លោក Anant ត្រូវបានឲ្យចូលទៅកាន់អាជីវកម្មថាមពលថ្មី។
តើកូនកំលោះជានរណា?
យោងទៅតាមគេហទំព័ររបស់ Reliance Industries លោក Anant ទទួលបានបរិញ្ញាបត្រពី Brown University និងមើលការខុសត្រូវលើការពង្រីកថាមពលកកើតឡើងវិញ និងបៃតងរបស់ក្រុមហ៊ុន។
គាត់ក៏បើកមជ្ឈមណ្ឌលសង្គ្រោះសត្វទំហំជិត ១,២០០ហិកតា ដែលមានឈ្មោះថា Vantara នៅ Jamnagar នៃរដ្ឋ Gujarat ដែលជាស្រុកកំណើតរបស់គ្រួសារគាត់ ដែលភ្ញៀវបានចំណាយពេលជាច្រើនថ្ងៃក្នុងពិធីជប់លៀងមុនអាពាហ៍ពិពាហ៍ដ៏គគ្រឹកគគ្រេង កាលពីមីនា។
យោងតាម Vogue កូនក្រមុំឈ្មោះ Radhika Merchant ស្ថិតក្នុងវ័យ ២៩ ឆ្នាំ។ នាងគឺជាកូនស្រីរបស់ឧកញាឱសថលោក Viren Merchant ដែលរូបលោកគឺជានាយកទីផ្សាររបស់ក្រុមហ៊ុនផ្ទាល់របស់លោក ដែលមានឈ្មោះថា Encore Healthcare ។
នាងបានប្រាប់ទស្សនាវដ្តីថា គូស្នេហ៍ទាំងទ្វេត្រូវបានណែនាំតាមរយៈមិត្តភ័ក្តិឲ្យស្គាល់គ្នាទៅវិញទៅមកនៅឆ្នាំ ២០១៧។ «ការជួបគ្នាលើកដំបូងនោះទើបតែបង្កើតនូវអ្វីដែលពិសេសរវាងពួកយើង ហើយវាមិនយូរប៉ុន្មានមុនពេលពួកយើងចាប់ផ្តើមទំនាក់ទំនង»។
តើថ្ងៃណារៀបការ ហើយរំពឹងអ្វី?
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ពិធីមង្គលការដ៏សំខាន់ត្រូវបានកំណត់នៅថ្ងៃទី ១២ ខែកក្កដា បន្ទាប់មកពិធីទទួលភ្ញៀវដ៏ធំគឺនៅចំថ្ងៃទី ១៤ ខែកក្កដា។ ការប្រារព្ធពិធីត្រូវបានគេរំពឹងថា នឹងបែងចែកជាពីរ រវាង មជ្ឈមណ្ឌលសន្និបាត Jio World Convention របស់លោក Ambani ក្នុងទីក្រុង Mumbai និងមួយទៀត ផ្ទះគ្រួសាររបស់ពួកគេ។
កាលបរិច្ឆេទត្រូវបានគេរាយការណ៍ថាត្រូវបានជ្រើសរើសដោយផ្អែកលើតារាងកំណើតរបស់ប្តីប្រពន្ធនេះ ដូចធម្មតានៅក្នុងទំនៀមទម្លាប់ហិណ្ឌូ ហើយចាត់ទុកថាជាថ្ងៃសំណាង។ រក្សាតាមប្រពៃណីផងដែរ ពិធីមង្គលការផ្លូវការ នឹងត្រូវចាប់ផ្តើមដោយជាមុនដោយពិធីប្រពៃណីជាហូរហែរសិន។
កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ឥណ្ឌា មានការភ្ញាក់ផ្អើលជាមួយនឹងវីដេអូពីពិធីមង្គលការរបស់គូស្នេហ៍ ដែលជាពិធីមួយដែលក្រុមគ្រួសាររបស់កូនក្រមុំ និងកូនកំលោះសំដែងរបាំជូនភ្ញៀវទស្សនា។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កម្មវិធីនោះក៏រួមបញ្ចូលផងដែរនូវការសម្តែងដោយតារាបូលីវូដដូចជា Alia Bhatt, Ranveer Singh និង Salman Khan ក៏ដូចជា Justin Bieber ដែលបានហោះទៅទីក្រុងបុមបៃសម្រាប់ព្រឹត្តិការណ៍ ។
ក្រុមគ្រួសារនេះក៏បានរៀបចំពិធីមង្គលការដ៏ធំមួយសម្រាប់គូស្វាមីភរិយាដែលមានជីវភាពខ្វះខាតជាង ៥០គូកាលពីសប្តាហ៍មុន ដែលជាផ្នែកមួយនៃការប្រារព្ធពិធីមុនអាពាហ៍ពិពាហ៍ផ្លូវការ។
ពិធីជប់លៀងដ៏ឧឡារិកនេះគឺជាកម្មវិធីពិសេសរបស់លោក Ambanis ហើយព្រឹត្តិការណ៍នៅសប្តាហ៍ក្រោយត្រូវបានគេរំពឹងថានឹងទាក់ទាញតារាល្បីៗ មហាសេដ្ឋី និងមេដឹកនាំពិភពលោកបន្ថែមទៀត។
កាលពីខែមីនា សម្រាប់កម្មវិធីមុនអាពាពិពាហ៍ផ្លូវការ បញ្ជីភ្ញៀវលំដាប់ខ្ពស់ដែលបានចូលរួម មានដូចជាលោក Bill Gates, Mark Zuckerberg, អតីតមេដឹកនាំកាណាដា និងកាតា ព្រមទាំងតារាក្នុងបញ្ជី A របស់បូលីវូដ ដូចជា Shah Rukh Khan និង Deepika Padukone ជាដើម។ ក្រៅពី Rihanna, Akon និង Diljit Dosanjh ដែលជាតារាចម្រៀង Punjabi ដែលល្បីល្បាញលើឆាកអន្តរជាតិនៅពេលគាត់សម្តែងនៅ Coachella ក៏បានឡើងលើឆាកក្នុងកម្មវិធីនោះផងដែរ។
នៅឆ្នាំ ២០១៨ នៅពេលដែលកូនស្រីរបស់គាត់បានរៀបការ លោក Ambani បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការប្រារព្ធពិធីដ៏អធិកអធម ដោយមានតារា Beyoncé ដ៏ពេញនិយម សម្តែងនៅក្នុងពិធីមុនរៀបការផ្លូវការ។ នៅពេលនោះ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន និង លោក ចន ឃែរី ក៏ស្ថិតក្នុងចំណោមអ្នកដែលបានចូលរួមជាមួយតារាល្បីៗឥណ្ឌា និងតារាបូលីវូដ នៅទីក្រុង Udaipur ភាគខាងលិចប្រទេសឥណ្ឌា៕
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។