ក្រុមហ៊ុន Apple បញ្ឈប់សេវាកម្មទិញឥឡូវបង់ប្រាក់ពេលក្រោយ ដែលមិនទាន់បានមួយឆ្នាំក្រោយការចាប់ផ្ដើម
ក្រុមហ៊ុន Apple កំពុងបញ្ចប់សេវាកម្មទិញឥឡូវ បង់ប្រាក់ពេលក្រោយរបស់ខ្លួន ដែលគេស្គាល់ថា Apple Pay Later ដែលមិនទាន់បានមួយឆ្នាំ បន្ទាប់ពីការចាប់ផ្ដើមដំបូងនៅសហរដ្ឋអាមេរិក ហើយនិងពឹងផ្អែកលើក្រុមហ៊ុនដែលក្តោបក្តាប់វិស័យនេះ ដែលរួមានក្រុមហ៊ុន Affirm និង Klarna ។

បោះពុម្ពនៅថ្ងៃ:
ពុធ, ១៩ មិថុនា ២០២៤ ០៣:១៧ - ០៣:១៧(GMT+7)
~ ២ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ដោយ KEN SWEET អ្នកសរសេរព័ត៌មានអាជីវកម្ម AP
NEW YORK (AP) — នេះគឺជាការទទួលស្គាល់ពីក្រុមហ៊ុនដែលគេស្គាល់សម្រាប់ការបង្កើតផលិតផលដែលជោគជ័យ ហើយដែលកំពុងស្ថាបនាអាជីវកម្មសេវាកម្មហិរញ្ញវត្ថុពីចំណុចចាប់ផ្តើម ខណៈពេលដែលក្រុមហ៊ុន Apple បានធ្វើរយៈពេលប៉ុន្មានឆ្នាំកន្លងមកគឺពិបាក និងមានការប្រកួតប្រជែងខ្លាំង។
Apple Pay Later បានចាប់ផ្ដើមដោយផ្ដល់នូវសេចក្តីរំភើបនៅខែមីនា ឆ្នាំ ២០២៣ ដោយផ្ដល់ឱ្យអ្នកប្រើទូរស័ព្ទ iPhone អាចបែងចែកការទិញដល់ទៅ $១,០០០ ជាការទូទាត់ស្មើគ្នាចំនួនបួនដងដោយគ្មានកម្រៃឬការប្រាក់។ សេវាកម្មនេះគឺជាការឆ្លើយតបទៅនឹងការពេញនិយមកាន់តែខ្លាំងនៃសេវាកម្មទិញឥឡូវ បង់ប្រាក់នៅពេលក្រោយ នៅទូទាំងពិភពលោក ហើយត្រូវបានគេយល់ថាជាការគំរាមកំហែងដ៏ធំសម្រាប់ក្រុមហ៊ុនដូចជា Klarna និង Affirm និងផ្សេងៗទៀត។
ប៉ុន្តែ Apple Pay Later ត្រូវបានគេដឹងតែមាននៅកន្លែងដែល Apple Pay ត្រូវបានទទួលយក តែក្រុមហ៊ុនទិញឥឡូវ បង់ប្រាក់ពេលក្រោយផ្សេងៗទៀតបានរួមបញ្ចូលខ្លួនឯងយ៉ាងជ្រាលជ្រៅទៅក្នុងគេហទំព័ររាប់លានដែលលក់ទំនិញ។
ក្នុងការទទួលស្គាល់ថា សេវាកម្មទិញឥឡូវ បង់ប្រាក់ពេលក្រោយនៅតែមានប្រជាប្រិយភាព ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួននៅខែនេះថា ក្រុមហ៊ុននឹងចាប់ផ្ដើមអនុញ្ញាតឱ្យធនាគារផ្តល់ជូនផែនការទិញឥឡូវ បង់ប្រាក់ពេលក្រោយដល់អតិថិជនរបស់ពួកគេតាមរយៈ Apple Pay និង Apple Wallet។ សេវានេះរបស់ក្រុមហ៊ុន Affirm នឹងត្រូវបានរួមបញ្ចូលដោយផ្ទាល់ទៅក្នុង Apple Wallet ហើយអតិថិជន Apple នឹងអាចបើកគណនី Affirm ដោយផ្ទាល់។
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។