ធនាគារ ហិរញ្ញវត្ថុ

ភាគហ៊ុន ធនាគារ អេស៊ីលីដា ធ្លាក់ចុះខ្លាំង បន្ទាប់ពីព័ត៌មាននៃការបែងចែកភាគលាភទាប

វិនិយោគិនតូចចិត្តនឹងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងការបង់ភាគលាភត្រឹមតែ ១០ ភាគរយ បានធ្វើឲ្យវិនិយោគិន "លក់ភាគហ៊ុនដោយភ័យស្លន់ស្លោ" កាលពីថ្ងៃសុក្រមុន ដោយបានទម្លាក់តម្លៃភាគហ៊ុនដល់កម្រិតទាបបំផុត។ ខណៈពេលដែលអ្នកកាន់ភាគហ៊ុនដទៃនៅតែមានទស្សនសុទិដ្ឋិនិយម ដោយវិនិយោគិនរំពឹងថា នឹងទទួលបានភាគលាភប្រសើរជាងមុន ពីព្រោះមានការកើនឡើងដើមទុនពីទាបទៅសូន្យរបស់ក្រុមហ៊ុន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។

ACLEDA Bank Plc. Kiripost/Siv Channa

Sangeetha Amarthalingam

Sangeetha Amarthalingam

&

បោះពុម្ព​នៅថ្ងៃ​:

អង្គារ, ៩ មេសា ២០២៤ ០៨:២៧ - ០៨:២៧(GMT+7)

អាប់ដេតនៅថ្ងៃ:

ព្រហស្បតិ៍, ១១ មេសា ២០២៤ ០១:១១ - ០១:១១(GMT+7)

~ ៥ នាទីអាន


ចែករំលែកទៅ:

kiripost icon

១២

ចែករំលែកទៅ:


តម្លៃភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីថ្ងៃសុក្រ ដោយបានកាត់បន្ថយកំណើនក្នុងរយៈពេលបីខែចុងក្រោយនេះ ខណៈដែលអ្នកវិនិយោគបាន មានការភ័យស្លន់ស្លោ ចំពោះការលក់នៅផ្សារមូលបត្រកម្ពុជា (CSX) បន្ទាប់ពីសំណើទូទាត់ភាគលាភទាបរបស់ធនាគារ។

ភាគហ៊ុនបានធ្លាក់ចុះមកត្រឹម ៨,៧០០ រៀល (២.១៥ ដុល្លារ) នៅថ្ងៃសុក្រសម្រាប់ការបិទមូលធនប័ត្រទីផ្សារពេញចំនួន ៣.៨ ពាន់ពាន់លានរៀល (៩៣២.៥ លានដុល្លារ), ធ្លាក់ចុះ ១៣.៥ ភាគរយពី ៤.៤ ពាន់ពាន់លានរៀល (១.១ ពាន់លានដុល្លារ) នៅថ្ងៃទី​២ ខែមករា ឆ្នាំ ២០២៤។ ភាគហ៊ុនមួយចំនួនត្រូវបានជួញដូរចំនួន ២៧៦,៨២០ ស្ទើរតែ ១១ ដងច្រើនជាងថ្ងៃមុនៗ ដែលធ្វើអោយការជួញដូរមានការស្ងប់ស្ងាត់មួយរំពេច។

គិតត្រឹមថ្ងៃច័ន្ទ បញ្ជរបានប្រមូលមកវិញនូវការខាតបង់ ដោយកើនឡើង ១.៨% មកបិទនៅតម្លៃ ៨,៨៦០ រៀល ទោះបីជាវាបានធ្លាក់ចុះតិចតួចមកនៅត្រឹម ៨,៨០០ រៀលកាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្នចំពោះដំណើរការភាគហ៊ុន។ "នៅឆ្នាំ ២០២២

ភាគហ៊ុនឡើងពី ១០,០០០ រៀល បន្ទាប់មកវាបានធ្លាក់ចុះដល់ ៩,០០០ រៀល នៅឆ្នាំ ២០២៣ ។ ឆ្នាំនេះភាគហ៊ុននឹងធ្លាក់ចុះក្រោម ៨,០០០ រៀលទេ?" វិនិយោគិនម្នាក់ បាននិយាយ។

ការធ្លាក់ចុះតម្លៃគឺជាប្រតិកម្មរបស់អ្នកវិនិយោគដែលខកចិត្ត ចំពោះសំណើរបស់អេស៊ីលីដាក្នុងការចែកចាយ "ប្រាក់ចំណេញសុទ្ធត្រឹមតែ ១០ ភាគរយសម្រាប់ការទូទាត់ភាគលាភ" នេះជាការលើកឡើងរបស់ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ CSX អ្នកស្រី គឹម សុផានីតា។

“អេស៊ីលីដា មានអនុបាតការទូទាត់ភាគលាភ ៤០ ភាគរយ ឬជាមធ្យម ៥៤៥ រៀលក្នុងមួយហ៊ុនក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មនេះគឺត្រូវបានរំពឹងទុក នៅពេលដែលវិនិយោគិន ចាត់ទុកភាគហ៊ុនភាគលាភ និងទីផ្សារភាគហ៊ុនជាប្រភពចំណូលមួយផ្សេងទៀតសម្រាប់ការវិនិយោគរបស់ពួកគេ” អ្នកស្រី បានប្រាប់ Kiripost ។

អ្នកស្រី បានបន្ដនិយាយថា ដូច្នេះ ប្រាក់ចំណូលរបស់អ្នកវិនិយោគិន ប្រហែលជា មិនអាចដូចជាការចង់បានតាមសមាមាត្រទូទាត់ភាគលាភទាបទេ ព្រោះវាផ្តល់សាច់ប្រាក់ភ្លាមៗតិច។ ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនរយៈពេលវែង ដែលចូលចិត្តក្រុមហ៊ុនមានកំណើនខ្លាំង មើលឃើញថា អេស៊ីលីដា ជាការវិនិយោគដ៏ល្អ ដោយសារក្រុមហ៊ុនមាន “ទុនមូលធនធ្វើការកាន់តែច្រើន ដើម្បីវិនិយោគឡើងវិញ” នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

'គ្រាំគ្រាចិត្ត'

នៅក្នុងសេចក្តីប្រកាសមួយទៅកាន់ភាគទុនិកកាលពីសប្តាហ៍មុន អេស៊ីលីដាបាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានអនុម័តលើការបង់ភាគលាភចំនួន ១០ ភាគរយពីប្រាក់ចំណេញសុទ្ធរបស់ពួកគេ ជាមួយនឹងចំណែកដែលនៅសល់ដែលបានបែងចែកដើម្បីរក្សាសមាមាត្រគ្រប់គ្រងដើមទុនគ្រប់គ្រាន់ (CAR) ។

អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំទីពីរដោយតម្លៃទ្រព្យសកម្ម បានទទួលរងការដកថយ ១៨ ភាគរយនៃប្រាក់ចំណេញសុទ្ធ ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៣ របស់ខ្លួនចំនួន ៦០៨.៤ ពាន់លានរៀល (១៥០.៤ លានដុល្លារ) ធៀបនឹង ៧៤៣.១ ពាន់លានរៀល (១៨៣.៧ លានដុល្លារ)។

ជាមួយនឹងអនុបាតប្រាក់កម្ចីមិនដំណើរការក្នុងកម្រិតខ្ពស់រយៈពេលប្រាំឆ្នាំគឺ ៥.៨ ភាគរយក្នុងឆ្នាំ ២០២៣ អេស៊ីលីដាត្រូវបង្កើនប្រាក់បម្រុងរបស់ខ្លួនច្រើនជាងទ្វេដង សម្រាប់ការខាតបង់លើការខូចខាតកម្ចី រហូតដល់ប្រមាណជា ៤២ លានដុល្លារ ដើម្បីទប់ទល់ហានិភ័យដែលអាចប៉ះពាល់ដល់ប្រាក់កម្ចីពីអតិថិជន។

ដូចនេះ ការគណនាត្រឡប់មកវិញនៃបែងចែកភាគលាភបង្ហាញថា ភាគទុនិកនឹងទទួលបានភាគលាភចំនួន ១៤០ រៀលក្នុងមួយហ៊ុន ដែលជាចំនួនមួយធៀបនឹងតម្លៃភាគហ៊ុនបច្ចុប្បន្ន។ ភាគលាភកំពុងរង់ចាំការអនុម័តដោយភាគទុនិកនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំនៅថ្ងៃទី ២៥ ខែមេសា។

ក្នុងពេលជាមួយគ្នានេះ នៅលើ បណ្ដាញសង្គម Telegram “CSX Investors” ដែលជាកន្លែងផ្ដល់ជាទស្សនៈទាន និងយោបល់លើទីផ្សារមូលបត្រ និងដំណើរការរភាគហ៊ុន ត្រូវបានចែករំលែក ដល់វិនិយោគិន ហើយអ្នកទាំងនោះបានលើកឡើងនូវការខឹងសម្បារកាលពីបីថ្ងៃចុងក្រោយ ខណៈដែលព័ត៌មាននៃភាគលាភបានផ្ទុះឡើង។

វិនិយោគិនម្នាក់បាននិយាយថា "ABC ធ្វើឲ្យរំជួលចិត្តរបស់អ្នកវិនិយោគទៅជាបំណែកៗពី 40 ភាគរយទៅ 10 ភាគរយ(ពីការរំពឹងខ្ពស់មកទាបវិញ)" ខណៈពេលដែលអ្នកផ្សេងទៀតបានស្នើឱ្យក្រុមប្រឹក្សាភិបាលពិចារណាបែងចែកភាគហ៊ុនទៅជាបំណែកភាគហ៊ុនជំនួសឱ្យការទូទាត់សាច់ប្រាក់ 10 ភាគរយ។

ភាគលាភឡើង បន្ទាប់មកចុះ

អេស៊ីលីដា ( របាយការណ៍តម្លៃ ABC ) បានចុះបញ្ជីភាគហ៊ុនចំនួន ៤.៣ លាននៅក្នុងខែឧសភា ឆ្នាំ ២០២០ ខណៈដែល ជំងឺ Covid-១៩ បានមកដល់កម្ពុជា។ តម្លៃបោះផ្សាយជាសាធារណៈដំបូងរបស់ខ្លួននៅតម្លៃ ១៦,២០០ រៀល នៅតែជាតម្លៃខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនដែលចុះបញ្ជីនៅ Main​ board ចំនួនប្រាំបួនផ្សេងទៀត។

ប៉ុន្តែតម្លៃភាគហ៊ុនបានធ្លាក់ចុះ ៤៥.៣ ភាគរយគិតត្រឹមថ្ងៃទី៨ ខែមេសា ជាមួយនឹងមូលធនប័ត្រទីផ្សារពេញធ្លាក់ចុះ ៤៦.៣ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំពីប្រហែល ៧ ពាន់ពាន់លានរៀល (១.៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២០។

នៅពេលនោះ ប្រាក់​ចំណេញ​សុទ្ធ​បូក​រួម​នឹង​សារពើពន្ធឆ្នាំ​ ២០២២ ប្រកាសកំណត់ត្រាខ្ពស់បំផុតរបស់ខ្លួនគឺ ១៨២ លានដុល្លារ។ ការទូទាត់ភាគលាភនៅឆ្នាំនោះមានចំនួន ៦៨៦ រៀលក្នុងមួយហ៊ុន ឬ ៤០ ភាគរយនៃប្រាក់ចំណេញសុទ្ធរបស់ខ្លួន ដែលបានកើនឡើងពី ៣០ ភាគរយ និង ៣៥ ភាគរយនៅឆ្នាំ២០២០ និង២០២១ រៀងគ្នា។

លោក ស៊ាង បុត្រ អ្នកវិភាគការវិនិយោគ បានមានប្រសាសន៍ថា ដូចអ្នកវិនិយោគផ្សេងទៀតដែរ គាត់ទន្ទឹងរង់ចាំភាគលាភជាសាច់ប្រាក់សមរម្យ មិនតិចជាង 30 ភាគរយនៃប្រាក់ចំណេញរបស់ធនាគារនោះទេ។

លោក បុត្រ ដែលតែងតែបញ្ចេញមតិលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម CSX បានសង្កេតឃើញថា វិនិយោគិនមិនពេញចិត្តនឹងការទូទាត់ភាគលាភទាបរបស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែពួកគេបានយល់ព្រមលើការដំឡើងប្រាក់ខែរបស់នាយក។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ភាគហ៊ុនិកសាធារណៈមានភាគហ៊ុន ១៨.៤ ភាគរយ។ Acleda Financial Trust (AFT) ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ខ្លួន កាន់កាប់ភាគហ៊ុន ២៧.៣ ភាគរយ។

មូលបត្របំណុលប្រទេសថៃ ត្រូវបានលុបចោល

កាលពីឆ្នាំមុន ធនាគារបានខ្ចីប្រាក់សរុបចំនួន ១៨០ លានដុល្លារពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន ​​( China’s Asian Infrastructure Investment Bank) និងធនាគារ SinoPac Bank Co Ltd ដើម្បីផ្តល់ប្រាក់កម្ចីថ្មីដល់មីក្រូសហគ្រាស ខ្នាតតូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយហេតុធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង។

ទោះជាយ៉ាងណាក៏ដោយ ផែនការរបស់ក្រុមហ៊ុនក្នុងការចុះបញ្ជីមូលបត្របំណុលថៃ-ប្រាក់បាត ដើម្បីប្រមូលប្រាក់ 100 លានដុល្លារ មិនបានសម្រេច ដោយសារតែវាមិនអាចអនុវត្តតាមបទប្បញ្ញត្តិរបស់គណៈកម្មការមូលបត្រថៃលើ តម្រូវការវាយតម្លៃសញ្ញាប័ណ្ណ។

នៅពេលនោះ ការចំណាយលើមូលនិធិបានកើនឡើងដោយសារតែការរឹតបន្តឹងរូបិយវត្ថុដោយសហរដ្ឋអាមេរិក និងប្រទេសសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដែលជំរុញឱ្យមានការឡើងអត្រាការប្រាក់។

អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់អេស៊ីលីដា និងជាប្រធានក្រុមផ្នែកហិរញ្ញវត្ថុ អ្នកស្រី Mar Amara បានពន្យល់ថា អ្នកចេញសញ្ញាប័ណ្ណប្រាក់បាតថៃពីបរទេសត្រូវតែទទួលបានចំណាត់ថ្នាក់ បញ្ហាមិនទាបជាងកម្រិតវិនិយោគពីទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ។

អ្នកស្រី Amara បានប្រាប់ Kiripost នៅដើមខែមីនាថា "ការវាយតម្លៃរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាត្រូវបានកំណត់នៅ B+ [ហើយ] ការវាយតម្លៃរបស់ប្រទេស [គឺ] ទាបជាងកម្រិតនៃការវិនិយោគ ដូច្នេះយើងសម្រេចចិត្តបញ្ឈប់ដំណើរការនេះ"។

អ្នកស្រី មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណួរ​អំពី​សំណើ​ទូទាត់​ភាគលាភ​ទេ។

មិនទទួលបានប្រាក់ចំណេញ

យោងតាម អ្នកស្រាវជ្រាវហិរញ្ញវត្ថុ ទឿយ ហុង អ្នកវិនិយោគកំពុងទន្ទឹងរង់ចាំការទូទាត់ភាគលាភ "ដ៏ប្រសើរ" ខណៈដែលពួកគេមិនទទួលបានប្រាក់ចំណេញពីភាគហ៊ុនណាមួយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

“ពួកគេ​មិន​សប្បាយ​ចិត្ត ហើយ​បាត់​បង់​ទំនុក​ចិត្ត​លើ​ធនាគារ។ វាហាក់បីដូចជាពួកគេមិនអាចទទួលយកបានត្រឹមតែ ១០ ភាគរយនៃប្រាក់ចំណេញសរុបនោះទេ ដោយពួកគេនឹងទទួលបានត្រឹមតែ ១៤០ រៀលក្នុងមួយហ៊ុនប៉ុណ្ណោះ។ វា​ទាប​ណាស់​។ ដូច្នេះហើយ មូលហេតុដែលតម្លៃភាគហ៊ុនធ្លាក់ចុះដល់កម្រិតទាបបំផុត បំបែកកំណត់ត្រាថ្មីមួយ” លោក ហុង ដែលបានសរសេរសៀវភៅស្តីពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។

ខណៈពេលដែលវិនិយោគិនបានបញ្ចេញមតិលើបណ្តាញ Telegram លោក ហុង បានចង្អុលបង្ហាញថា ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលអាចផ្អែកលើការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។

“វាពិបាកណាស់​ ក្នុងស្ថានភាពនេះ ប្រហែលជា អេស៊ីលីដា ត្រូវការដើមទុនសាច់ប្រាក់បម្រុងមួយចំនួនសម្រាប់ការគ្រប់គ្រងហានិភ័យ ពីព្រោះនៅឆ្នាំ២០២៣ ប្រាក់កម្ចីមិនដំណើរការបានកើនឡើងដល់​ ៦ ភាគរយ នោះគឺជារឿងធំមួយ។”

“ធនាគារ​គ្រាន់​តែ​ព្យាយាម​រក្សា​ប្រាក់​ចំណេញ​របស់​ខ្លួន​ ដើម្បី​ធានា​តារាង​តុល្យការ​ដែល​មាន​សុខភាព​ល្អ​ក្នុង​អំឡុង​ពេល​សេដ្ឋកិច្ច​ ធ្លាក់​ចុះ។ នោះហើយជាមូលហេតុដែលពួកគេបង់ភាគលាភតិចតួច” គាត់បានប្រាប់ Kiripost ។

គ្រោះក្នុងឳកាស

ទន្ទឹមនឹងនេះ ដំណើរការភាគហ៊ុនរបស់អេស៊ីលីដាបានបណ្តាលឱ្យមានការធ្លាក់ចុះបន្តិចលើភាគហ៊ុនផ្សេងទៀត ទោះបីជាវាផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកការចរចាក៏ដោយ។

អ្នកស្រី សុផានីតា បាននិយាយថា “វិនិយោគិនចាប់អារម្មណ៍លើភាគហ៊ុន រួមមាន CGSM និង MJQE និងភាគហ៊ុនផ្សេងទៀតដែលមានតម្លៃថោកជាង ឬផ្តល់ការធានាលើភាគលាភក្រៅពី ABC”។

ព្រឹត្តិការណ៍ថ្ងៃសុក្រក៏បានឃើញតម្លៃនៃការជួញដូរជាមធ្យមក្នុងមួយថ្ងៃកើនឡើងយ៉ាងខ្លាំងដល់ ៦៨១,០០០ លានដុល្លារ ពីប្រហែល ៨០,០០០ ដុល្លារ ក្នុងមួយថ្ងៃមុន ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃសន្ទនីយភាពទីផ្សារ និងអ្នកវិនិយោគទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃ។

លើភាគហ៊ុន ABC អ្នកស្រី សុផានីតា ទស្សទាយពីការធ្លាក់ចុះតម្លៃភាគហ៊ុនជាបណ្ដោះអាសន្នប៉ុណ្ណោះ ដោយសារមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន និងដំណើរការអាជីវកម្មដែល "នៅតែជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា"។

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកស្រីបាន បានឃើញថា វាជាគ្រោះក្នុងឳកាស។

“អ្នកវិនិយោគរបស់យើងឥឡូវនេះចាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារ និងព័ត៌មានក្រុមហ៊ុន។ ពួកគេឆាប់ឆ្លើយតបទៅនឹងការសម្រេចចិត្តណាមួយដែលធ្វើឡើងដោយក្រុមហ៊ុនដែលបានចុះបញ្ជី ស្រដៀងទៅនឹងរបៀបដែល [វិនិយោគិន] នៅក្នុងទីផ្សារភាគហ៊ុនអភិវឌ្ឍផ្សេងទៀត [ប្រតិកម្ម]។

"លើសពីនេះទៅទៀត វានឹងបង្កើតបរិយាកាសប្រកួតប្រជែងខ្លាំង និងទីផ្សារភាគហ៊ុនដែលមានប្រសិទ្ធភាពជាងមុន ជាមួយនឹងសន្ទុះនៃកំណើនដ៏រឹងមាំ" អ្នកស្រី បានកត់សម្គាល់។

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម