ឧបត្ថម្ភ
ឧបត្ថម្ភ
ABC ចាប់ដៃគូជាមួយអ្នករចនាម៉ូតកំពូលរបស់កម្ពុជា ដើម្បីច្នៃឈុតអាពាហ៍ពិពាហ៍ផ្តាច់មុខសម្រាប់គូសេ្នហ៍ដែលមានសំណាង
សូមអញ្ជើញគូស្នេហ៍ដែលនឹងរៀបអាពាហ៍ពិពាហ៍ឆាប់ៗនេះ ចូលរួមប្រកួត ដើម្បីមានឱកាស ឈ្នះនូវឈុតអាពាហ៍ពិពាហ៍ក្នុងក្តីសុបិន ដែលរចនាផ្តាច់មុខជូនលោកអ្នកដោយអ្នកនាង វ៉ាន់ ណាតាសា (Natacha Van) និងលោក សេង សំរិទ្ធិស័ក្ដ!

បោះពុម្ពនៅថ្ងៃ:
សុក្រ, ៨ ធ្នូ ២០២៣ ០៩:៤៨ - ០៩:៤៨(GMT+7)
អាប់ដេតនៅថ្ងៃ:
សុក្រ, ៨ ធ្នូ ២០២៣ ១១:២៧ - ១១:២៧(GMT+7)
~ ៣ នាទីអាន
ចែករំលែកទៅ:
១
ចែករំលែកទៅ:
ភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣៖ ស្រាបៀរ ABC ជាម៉ាកយីហោស្រាបៀរស្តោតឈានមុខគេនៅកម្ពុជា នឹងផ្តល់ជូន គូស្នេហ៍ទាំងឡាយនូវឱកាសដែលមានតែម្តងក្នុងមួយឆាកជីវិត ពោលគឺ៖ អ្នករចនាម៉ូតសម្លៀកបំពាក់ដ៏វិចិត្រ ពីររូបនៅកម្ពុជា នឹងរចនាម៉ូតឈុតអាពាហ៍ពិពាហ៍ក្នុងក្តីសុបិន ដល់គូស្នេហ៍ដែលមានសំណាងចំនួន ២គូ តាមរយៈការច្នៃនូវម៉ូតសម្លៀកបំពាក់ដែលតម្រូវចិត្ត និងធ្វើដោយដៃ សម្រាប់គូស្នេហ៍ផ្ទាល់តែម្ដង។
អាពាហ៍ពិពាហ៍ ជាកម្មវិធីមួយដែលមានន័យបំផុតក្នុងជីវិត។ ដោយមើលឃើញពីកម្មវិធីដ៏មានន័យមួយនេះ ស្រាបៀរ ABC ចង់ផ្តល់កិត្តិយសដល់ថ្ងៃពិសេសរបស់គូស្នេហ៍ នូវឈុតអាពាហ៍ពិពាហ៍ដ៏ល្អឯក ដែលសក្តិសមសម្រាប់ឱកាសដ៏ពិសេស និងមានតែមួយ ដូចរឿងរ៉ាវស្នេហារបស់ពួកគាត់។ មិនថាជាឈុតបុរាណ ឬសម័យ ឡូយឆាយ ឬរម្យទមយ៉ាងណាទេ គូស្នេហ៍ទាំងនោះ នឹងមានឱកាសសម្រេចនូវក្តីស្រមៃរបស់ខ្លួនតាមអ្វីដែលពួកគាត់ចង់បាន។
ដើម្បីអបអរពិធីមង្គលការ ស្រាបៀរ ABC ដែលជាម៉ាកយីហោមួយដែលពេញនិយមជាងគេ នឹងសហការជាមួយអ្នករចនាម៉ូតដ៏ល្បីគឺ អ្នកនាង វ៉ាន់ ណាតាសា និងលោក សេង សំរិទ្ធិស័ក្ដ ដែលអ្នកទាំងពីរសុទ្ធតែមានបទពិសោធន៍គួរឱ្យកោតសរសើរ នៅក្នុងវិស័យច្នៃម៉ូតសម្លៀកបំពាក់នៅប្រទេសកម្ពុជា។ អ្នកនាង ណាតាសា នឹងបញ្ចេញស្នាដៃក្នុងការច្នៃម៉ូតរបស់អ្នកនាង ដើម្បីច្នៃឈុតអាពាហ៍ពិពាហ៍ ដល់កូនក្រមុំ រីឯលោក សំរិទ្ធិស័ក្ដ នឹងច្នៃឈុតដែលគួរជាទីចងចាំសម្រាប់កូនកំលោះ។

លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ថ្ងៃមង្គលការរបស់អតិថិជនយើង គឺជាថ្ងៃដ៏ពិសេសមួយជាងគេក្នុងឆាកជីវិតរបស់ពួកគាត់ ហើយជាកិត្តិយសរបស់ស្រាបៀរ ABC ដែលចូលរួមចំណែកដល់ថ្ងៃពិសេសបែបនេះ ដល់គូស្នេហ៍នានា ក្នុងរយៈពេល ២៧ឆ្នាំ ដែលស្រាបៀរ ABC បានមកដល់ប្រទេសកម្ពុជា»។ លោកបានបន្ថែមទៀតថា៖ «ទោះបីជាម៉ាកយីហោស្រាបៀរដែលឈរជើងយូរមកហើយក្តី ជាមួយប្រវត្តិដ៏រឹងមាំ ស្រាបៀរ ABC តែងតែស្វែងរកទុកមុននូវវិធីកែច្នៃបទពិសោធន៍ថ្មីៗដ៏ល្អឯក ព្រមទាំងទាន់សម័យ ដោយសហការយ៉ាង ជិតស្និទ្ធជាមួយបុគ្គលច្នៃប្រឌិតដែលមានគំនិតបំផុសនៅប្រទេសកម្ពុជា។ ជាមួយជំនាញ ក៏ដូចជាខ្សែភ្នែកដ៏មុតរបស់អ្នកនាង ណាតាសា និងលោក សំរិទ្ធិស័ក្ដ គូស្នេហ៍ដែលមានសំណាងរបស់យើង នឹងបានគួចដៃគ្នា ក្នុងរាត្រីដ៏ស្រស់បំព្រងមិនអាចបំភ្លេចបាន។»

អ្នកនាង វ៉ាន់ ណាតាសា ជាអ្នករចនាម៉ូតកូនខ្មែរកាត់ចិន កើតនៅទីក្រុងហុងកុង ហើយធំដឹងក្តីនៅទីក្រុងឡុងដ៍ ដោយអ្នកនាងបានចូលរៀននៅមហាវិទ្យាល័យដែលមានឈ្មោះបោះសម្លេង ខាងផ្នែករចនាម៉ូតប្រចាំទីក្រុងឡុងដ៍គឺ London College of Fashion។ ឥឡូវនេះ អ្នកនាងបានរស់នៅរាជធានីភ្នំពេញ។ អ្នកនាង ណាតាសា មានមោទនភាពចំពោះសិល្បៈច្នៃម៉ូតដ៏មានគុណភាពរបស់អ្នកនាង ដោយប្រើរបស់របរធ្វើដោយដៃ ១០០%។ ម៉ូតសម្លៀកបំពាក់ដ៏ប្រណិតរបស់ អ្នកនាង ណាតាសា ត្រូវបានរំលេចលើឆាកដើរម៉ូត នៅពាសពេញពិភពលោក រាប់ចាប់ពីទីក្រុងមីឡាន និងញូវយ៉ក ដល់ទីក្រុងប៉ារីស៍។
លោក សេង សំរិទ្ធិស័ក្ដ ជាជាងកាត់សម្លៀកបំពាក់ដែលបានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ នៅពេលលោកសិក្សានៅសាលា Savile Row Academy នៅទីក្រុងឡុងដ៍ ហើយបានដុះខាត់ទេពកោសល្យរបស់ខ្លួន ក្រោមការបង្ហាត់របស់មេជាងកាត់សម្លៀកបំពាក់ដ៏ចំណាននៃ Maurice Sedwell ។ បច្ចុប្បន្ន លោកជាកម្លាំងជំរុញការច្នៃប្រឌិតដ៏សំខាន់ នៅពីក្រោយយីហោ Asia Mode 1996 ដែលជាហាងកាត់សម្លៀកបំពាក់ នៅរាជធានីភ្នំពេញ។ នៅទីនោះហើយដែលលោក នឹងរចនាឈុតដែលកាត់ដោយដៃផ្ទាល់យ៉ាងវិចិត្រ ដល់កូនកម្លោះដែលមានសំណាង។

សូមរង់ចាំតាមដានបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុនសា្របៀរ ABC ដើម្បីទទួលបានព័ត៌មានបន្ថែម។
VIDEO: Exceptional Weddings Start with ABC
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានអព្យាក្រិតកាបូនសូន្យ មានភាពស្មើគ្នា និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក។
VIDEO: Exceptional Weddings Start with ABC
អំពីក្រុមហ៊ុនស្រាបៀរ ABC
ក្រុមហ៊ុនស្រាបៀរ ABC បានកំណត់ទេសភាពទីផ្សារស្រាបៀរកម្ពុជាឡើងវិញ ដោយផ្តល់នូវបទពិសោធនៃការពិសាដ៏ល្អឯកទូទាំងប្រទេស។ ស្រាបៀរ ABC Extra Stout បានទទួលតំណែងជាស្រាបៀរលំដាប់ថ្នាក់លេខមួយរបស់ប្រទេសកម្ពុជា ខណៈស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ប្រណិតដំបូងគេរបស់កម្ពុជា។
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។